១កុម្ភៈ២០១៣


ហេហេ!!!​ ផ្ទះវ៉តប្រេសរបស់ខ្ញុំគឺពិតជាមានភាពស្ងប់ស្ងាត់ល្អណាស់នេះបើយកធ្វើជាកន្លែងតាំងសីលហាក់វិជ្ជាគុណ ពិតជាមានភាពរីកចំរើន និយាយទៅដូចជាខានសរសេរប្រកាសថ្មីនៅភូមិនេះវ៉តប្រេសនេះយួរហើយ តែបើនៅ ហ្វេសប៊ុកគឺមិនសូវបាត់មុខខ្ញុំនោះទេ​😀 មិនមែនថាមិនដែលឡុកចូល វ៉តប្រេសនោះទេ គឺចូលសឹងរាល់ថ្ងៃដែរ តែមិនដឹងថាត្រូវសរសេរប្រកាសពីអ្វីទើបល្អជាប្រយោជន៏គឺបានត្រឹមតែដើរអើតមើលផ្ទះគេផ្ទះឯងហើយចេញ មកវិញ។

ខែនេះគឺជាខែកុម្ភៈ ហើយជាខែទី១០នៃការចូលធ្វើជាបុគ្គលិកពេញសិទ្ធិរបស់ខ្ញុំ។ និយាយទៅអាចថាពេលវេលា ដើរលឿនក៏បានឬដើរយឺតក៏បាន បើក្រឡេកមើលបកក្រោយឃើញថាពេលវេលាពិតជាដើរលឿនមែន កាលពី ថ្ងៃមុនខ្ញុំជានិស្សិតទើបបញ្ចប់ការសិក្សាដើរទាត់ខ្យល់ម្នាក់ ជាអ្នកហ្វឹកហាត់ការងារលីលើម្នាក់ ហើយក៏ជាអ្នកធ្វើការ នៅអង្គការក្នុងស្រុកម្នាក់!!!​ តែមិនថាពេលវេលាកន្លងលឿនយ៉ាងណាខ្ញុំនៅតែមិនទាន់អាចរកនូវចំលើយ ថាតើអ្វីជាគោលដៅជាក់លាក់របស់ខ្ញុំនាពេលអនាគតនៅឡើយនោះទេ?? តាមត្រង់ទៅ ខ្ញុំពិតជាមិនដឹងថា ខ្ញុំចង់បានអ្វី ហើយត្រូវធ្វើអ្វីដើម្បីដើរទៅរកអ្វីដែលខ្ញុំចង់បាននោះទេ គ្រាន់តែដឹងថាចេះតែដើរៗទៅមុខសិនទៅ រហូតដល់ពេលមួយដែលខ្ញុំអាចស្វែងរកនិងដឹងពីអ្វីដែលខ្ញុំចង់បាន។ ជាការពិត ឪកាសពិតជាមានសំរាប់មនុស្ស គ្រប់រូប  គ្រាន់តែថាមនុស្សចេះដើរចាប់ឳកាសឬក៏ចាំអោយឳកាសមករកខ្លួន។ ខ្ញុំបានបាត់បង់ឳកាសមួយកាល ពីពេលនៅហ្វឹកហាត់ការងារនៅកន្លែងចាស់ ដោយសារការមិនចេះអត់ទ្រាំ និងឳកាសនានាទៀតដែលខ្ញុំមិនបាន ចាប់អារម្មណ៏និងមិនបានចាប់ ទុកឲ្យវានៅហោះស្ទីស្ទុយនៅនឹងមុខ។ វាជាមេរៀនមួយ បង្រៀនខ្ញុំអោយចេះអត់ទ្រាំ ទោះបីជាចូលចិត្តឬមិនចូលចិត្តអ្វីមួយក៏ត្រូវតែទ្រាំ ទោះបីជាខ្លួនឯងមានប្រយោជន៏ឬគ្មានប្រយោជន៏ក៏ត្រូវតែនៅ នៅរហូតដល់ខ្លួនឯងមានអារម្មណ៏ថាខ្លួនឯងក៏មានប្រយោជន៏ខ្លះៗដែរ។ មនុស្សល្ងង់បើមិនចេះមានតែភាពទ្រាំនិងព្យាយាម នៅមានរឿងជាច្រើនទៀតដែលមិនទាន់បានជួប និងបានប៉ះ ។​ វាពិតជាលំបាក តែជីវិតងាយស្រួលវាមិនបានបង្រៀនមនុស្សអោយចេះច្រើនបានឡើយ។​ ពេលខ្លះគួររៀន ចេះអោយតំលៃខ្លួនឯងនៅពេលដែលខ្លួនឯងត្រូវការអោយខ្លួនឯងលើកទឹកចិត្តខ្លួនឯង ពេលដែលអ្នកដទៃ មិនអាចមកចាំជួយលើកទឹកចិត្តខ្លួនឯងបានគ្រប់ពេលនោះឡើយ។​ បើអ្នកដឹងថាខ្លួនឯងល្ងង់គួរខំព្យាយាម និងមិនគួរយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ បើខ្លួនឯងមិនដឹងពីគោលដៅខ្លួនឯង គួរតែខំព្យាយាម ដើរទៅមុខទោះបីជាគ្មានទិសដៅ តែប្រសើរជាងនៅស្ងៀមមួយកន្លែងមិនទៅណា។​

១ កុម្ភៈ អាចជាពន្លឺនៃការឈានជើងដើរចេញពីជំហានទី១ វាអាចមិនមែនជាការឈានជំហានមួយល្អ តែវាជាលទ្ធផលនៃការព្យាយាមរបស់អ្នក សប្យាយចិត្តនិងមានមោទនភាពទទួលយកវា។​ ថ្ងៃនេះអ្នកមិនចេះ តែអ្នកខំប្រឹងនិងទុកបទពិសោធថ្ងៃនេះជាទុនសំរាប់ថ្ងៃស្អែក បើអ្នកចង់ធ្វើអ្វីដែលល្អគួររៀនស្រឡាញ់អ្វីដែលអ្នកបានធ្វើ​ មិនថាលទ្ធផលល្អឬអាក្រក់អ្នកគួរជាមនុស្សទី១ដែលអោយតំលៃខ្លួនឯង!!​ ខ្លួនឯងជាមនុស្សសំខាន់សំរាប់ខ្លួនឯង……..

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

6 Responses to ១កុម្ភៈ២០១៣

  1. ជីវិតអ្នកស្រែ និយាយថា ៖

    សួស្តីម្ចាស់ផ្ទះពេលនេះនៅផ្ទះដែលឫទេ? សូមចូលលេងផ្ទះផង

  2. រដ្ឋ និយាយថា ៖

    រៀប​រាប់​៧៩! សួស្ដី​ម្ចាស់​ផ្ទះ

  3. លី កល្យាណ និយាយថា ៖

    បាត់មុខយូរម្លឹងៗ ចង់ទាំងភ្លេចឈ្មោះម្ចាស់ប្លក់ទៅទៀតហើយខ្ញុំ!

    អរគុណដែលបានរាប់អានខ្ញុំជាមិត្តម្នាក់ដែរ អរគុណមួយពាន់ដង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: