ស្រុកខ្ញុំនៅឯណា?


ភូមិ៦ ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំបានរស់នៅទីនោះបានប្រហែលរយៈពេល ៤ឆ្នាំ ទើបបានផ្លាស់ទីលំនៅមករស់នៅក្រុងកំពង់ចាមជាមួយក្រុមគ្រួសារ។ និយាយពីអតីតកាលវិញ ទីនោះគឺ ជាកន្លែងមួយដែលពោរពេញទៅដោយអនុស្សាវរីយ៏និងភាពរីករាយជាមួយញាតិមិត្តនិងគ្រួសាររបស់ខ្ញុំទោះបី ជាពេលនោះ ខ្ញុំមិនទាន់ដឹងក្តីនៅឡើយ។ កាលពីនៅតូច អោយតែបានទៅលេងស្រុក កំណើតម្តងៗ ជាមួយ បងប្អូនជីដូនមួយដទៃទៀតរបស់ខ្ញុំគឺមិនដែលអាក់ខានឡើយគឺទៅមុជទឹកទន្លេ និងឡើងបេះស្វាយនិងកំពីងរាជ នៅក្រោយផ្ទះ ឆ្ពោះទីមាត់ទន្លេ។

ប្រហែលជាអ្នកស្រុករស់នៅតាមដងទន្លេធ្លាប់បានដឹងហើយថា នាពេលកន្លងមកនេះការបាក់ច្រាំងទន្លេគឺជា បញ្ហាមូយដែលគួរអោយព្រួយបារម្ភ។ តួយ៉ាងដូចជាស្រុករបស់ខ្ញុំ បានបាក់ស្រុត ចូលទឹកទន្លេទាំងស្រុងតែម្តង ប្រហែលជារយៈពេល២ឆ្នាំមកហើយ សូម្បីតែដើមស្វាយតែមួយដើមក៏គ្មានសល់ដែល។អ្នលភូមិរបស់ខ្ញុំបានធ្វើ ការរើសផ្ទះទៅរកកន្លែងរស់នៅផ្សេងៗ គ្នា។ ឥលូវនេះ មានបុណ្យទានអី ក៏មិនបានទៅលេងស្រុកដូចមុនដែរ ព្រោះអស់ស្រុកហើយ ហាហា!!!ជារឿយៗតែងតែមានអ្នកសួរអំពីស្រុកកំណើតរបស់ខ្ញុំ បើចង់មកលេងក៏មិនដឹង ទៅលេងណាបានដែរ មានតែទៅមើលទឹកទន្លេ និងមើលនៅក្នុងGoogle Map😀 ។

វីដេអូដែលខ្ញុំបានរកឃើញនៅលើ youtube អំពីស្រុកកោះសូទិន

ទីតាំងស្រុកកោះសូទិននៅក្នុងGoogle Map

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: