ខ្ញុំស្អប់ម្តាយពិការភ្នែកម្ខាងរបស់ខ្ញុំ


ម្តាយរបស់ខ្ញុំមានភ្នែកតែម្ខាង ខ្ញុំស្អប់គាត់….​ គាត់គឺជាការនាំមកនូវភាពអាម៉ាស់មកអោយខ្ញុំ។​ គាត់ជាអ្នក​ចំអិន​អាហារ​សំរាប់​សិស្សនិងគ្រូនៅសាលាដើម្បីផ្គត់ផ្គង់គ្រួសារ។ មានថ្ងៃមួយពេលនៅបឋមសិក្សា គាត់បានមកមើល និង សួស្តីដាក់ខ្ញុំ វាគឺជារឿងមួយគួរអោយអាម៉ាស់ណាស់។ តើគាត់អាចធ្វើដាក់ខ្ញុំបែបនេះដោយរបៀបណា? ខ្ញុំមិន យកចិត្តទុកដាក់លើគាត់ទេ ខ្ញុំមើ់លគាត់ដោយការស្អប់ខ្ពើម​ហើយក៏រត់ចេញទៅ។ ថ្ងៃបន្ទាប់នៅសាលា មិត្តរួមថ្នាក់ ខ្ញុំម្នាក់និយាយថា “អេ!!!ម៉ែឯងមានភ្នែកតែម្ខាងហ៎ា!!!” ខ្ញុំចង់តែកប់ខ្លួនឯងអោយបាត់ៗ ខ្ញុំចង់អោយម្តាយរបស់ខ្ញុំ រលាយបាត់ៗទេ!! ថ្ងែនោះខ្ញុំបានទៅជួបគាត់ហើយនិយាយថា “បើម៉ែគ្រាន់តែទៅអោយ គេសើចខ្ញុំ ម៉េចក៏ម៉ែមិន ស្លាប់ទៅ?” ម្តាយរបស់ខ្ញុំមិនបានតបវិញឡើយ….. ខ្ញុំមិនបានសូម្បីតែ គិតម្តងទៀត​អំពីអ្វីដែលខ្ញុំបាននិយាយ ដោយ សារតែខ្ញុំខឹងខ្លាំងពេក។ ខ្ញុំមិនបានដឹងពីអារម្មណ៏គាត់។ ខ្ញុំចង់តែចេញពីផ្ទះនេះទេ។ ខ្ញុំបានខំរៀនយ៉ាងខ្លាំង​រហូត មានឪកាសទៅរៀនបរទេស។បន្ទាប់ មកខ្ញុំបានរៀបការ។ខ្ញុំបានទិញផ្ទះមួយជាកម្មសិទ្ធិខ្លួនឯង ។ខ្ញុំមានកូន។​ខ្ញុំរីករាយជាមួយជីវិតរបស់ខ្ញុំ ជាមួយកូនខ្ញុំ និងភាពសុខដុម។ ថ្ងៃមួយ ម្តាយរបស់ខ្ញុំបានមកលេងខ្ញុំ។ គាត់មិនបាន ឃើញខ្ញុំជាច្រើនឆ្នាំ និងមិនបានឃើញ សូម្បីចៅៗរបស់ខ្លួន។នៅពេលគាត់ឈរមុខទ្វារ កូនៗរបស់ខ្ញុំសើចគាត់ ហើយខ្ញុំបានស្រែកទៅគាត់ចំពោះការមក ដោយគ្មានការអញ្ជើញ។ ខ្ញុំស្រែកអោយគាត់ថា “តើអ្នកក្លាហានមក ផ្ទះខ្ញុំនិងបំភ័យកូនខ្ញុំដោយរបៀប​ម៉េច? ឆាប់ចេញពីទីនេះភ្លាមទៅ!!! ” ម្តាយរបស់ខ្ញុំបានឆ្លើយយ៉ាងស្ងប់ស្ងាត់ថា​ “អោយខ្ញុំសុំទោស,ខ្ញុំ​ប្រហែលជាច្រឡំអាសយដ្ឋាន”​​ហើយគាត់ក៏បាត់ខ្លួនទៅ។ថ្ងៃមួយ សំបុត្រការជួបជុំសិស្សរួម សាលាបានផ្ញើមកផ្ទះខ្ញុំ។ ខ្ញុំបានកុហកប្រពន្ធខ្ញុំថាខ្ញុំបានទៅធ្វើជំនួញ។ បន្ទាប់ពី​ការជួបជុំ ខ្ញុំបានទៅផ្ទះចាស់ដើម្បី ជាការចង់ដឹង។ អ្នកជិតខាងរបស់ខ្ញុំនិយាយថា គាត់ស្លាប់បាត់ហើយ។ខ្ញុំមិនយំ សូម្បីមួយតំណក់។គេបានអោយ សំបុត្រមួយមកខ្ញុំ។

“កូនប្រុសជាទីស្រឡាញ់របស់ម្តាយ,

ម៉ែគិតពីកូនគ្រប់ពេល ម៉ែសុំទោសដែលមកផ្ទះរបស់កូនហើយបំភ័យកូនៗរបស់កូន ម៉ែរីករាយណាស់នៅពេលលឺ ថាកូនមកពិធីជួបជុំមិត្តរួមសាលាដែរ តែម៉ែមិនអាចសូម្បីតែងើបពីគ្រែទៅរកកូន ម៉ែសុំទោសដែលម៉ែតែងតែនាំភាព អាម៉ាស់អោយកូននៅពេលកូនកំពុងតែលូតលាស់ធំ។ កូនដឹងទេ….ពេលកូននៅតូច កូនជួបគ្រោះថ្នាក់ ហើយ បាត់បង់ភ្នែកម្ខាង ក្នុងនាមជាម្តាយ ម៉ែមិនអាចឈរមើលកូនធំដោយមានតែភ្នែកម្ខាងនោះទេ ដូច្នេះម៉ែបាន​អោយ ភ្នែករបស់ម៉ែទៅកូន។ម៉ែពិតជាមានមោតនភាពចំពោះកូនដែលបានឃើញពិភពលោកថ្មីទាំងមូលសំរាប់ម៉ែ នៅកន្លែងរបស់ម៉ែជាមួយភ្នែករបស់ម៉ែ។

ក្តីស្រឡាញ់របស់ម៉ែចំពោះកូន

ពីម្តាយរបស់កូន”

យកចេញពីហ្វេសប៊ុក

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

8 Responses to ខ្ញុំស្អប់ម្តាយពិការភ្នែកម្ខាងរបស់ខ្ញុំ

  1. បុរិន្ទ និយាយថា ៖

    មិនមែនរឿងពិតទេ គ្មានភ្នែកមនុស្សចាស់ អាចដាក់ត្រូវគ្នាជាមួយភ្នែកកូនក្មេងបានទេ

  2. Povsamnang និយាយថា ៖

    ម៉េ្តចកូនស្អាបម្ដាយ

  3. លឿង ចន្ថា និយាយថា ៖

    បើមើលទៅវាមិនមែនជារឿងពិតដែលថា ភ្នែកម្តាយឯណាមកដាក់ជំនួសភ្នែកកូនបាននោះ
    ក៏ប៉ុន្តែព្រហ្មវិហាធម៌របស់ម្តាយឪពុក គឺលោកអាចធ្វើបានហួសពីបូជាភ្នែកមួយចំហៀងឲ្យកូនទៅទៀត ចាប់តាំងពីកូនផ្តើមមានកំណើត រហូតដល់ពេលកូនកើត និងធំដឹងក្តី តែអ្វីដែលលោកចង់ឃើញបំផុតនោះគឺ សុភមង្គល និងឃើញកូនមានសេចក្តីសុខប៉ុណ្ណោះ ដែរទាំងនេះពុំបានជាប្រយោជន៏អ្វីដល់លោកបន្តិចសោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: