អារម្មណ៏នេះអារម្មណ៏នោះ…………


មនុស្សស្រីម្នាក់ តែងតែមានអារម្មណ៏មួយ….ដែលខ្លួនឯងហាក់ដូចជាគ្មានប្រយោជន៏និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើអ្វីមួយឡើយ។ នាងតែងតែបង្កើតនូវកំហុសជានិច្ចកាល ដែលវាហាក់ក្លាយទៅជាទំលាប់មួយដែលសិ្ថត នៅជាមូយនាងដែលពិបាកនឹងកែប្រែបាន។ ពីមុនមក នាងមិនដែលចាប់អារម្មនណ៏នឹងភាពធ្វេសប្រហេសរបស់ ខ្លួននោះទេ រហូតដល់ពេលនេះ ភាពប្រហេសរបស់នាងបានធ្វើអោយអ្នកដទៃបាត់បង់នូវទំនុកចិត្តលើនាង។

អារម្មណ៏នានាតែងតែកើតមានជាបន្តបន្ទាប់នៅក្នុងគំនិតនាង៖

-អារម្មណ៏មួយ….ធ្វេសប្រហេស ធ្វើខុសម្តងហើយម្តងទៀត, ដឹងហើយតែមិនអាចកែប្រែបាន

-អារម្មណ៏មួយ….បាត់បង់ជំនឿចិត្តលើខ្លួនឯង,​គ្មានភាពក្លាហានបង្ហាញនូវអ្វីដែលនាងអាចធ្វើបានទៅអ្នកដទៃ,​អារម្មណ៏សុញ មិនចេះឆ្លៀតចាប់យកនូវឪកាសសំរាប់អភិវឌ្ឍខ្លួឯង,​អារម្មណ៏ខ្លាចនេះបារម្ភនោះ

-អារម្មណ៏មួយ….ខ្លួនឯងមិនអាចធ្វើអោយអ្នកដទៃជឿទុកចិត្តលើខ្លួន, អារម្មណ៏មួយមើលស្រាលលើសមត្ថភាព ខ្លួនឯង

-អារម្មណ៏មួយ….ខ្លូនឯងគ្មានគោលដៅច្បាស់លាស់សំរាប់ខ្លូនឯង

-អារម្មណ៏មួយ….ដែលចំនាយការគិតទៅលើអ្វីដែលគ្មានប្រយោជន៏ ឫការគិតបានត្រឹមតែគិតគ្មានការអនុវត្តន៏

-អារម្មណ៏នេះ អារម្មណ៏នោះ…..អារម្មណ៏មិនចេះទទួលខុសត្រូវ គេចវេសពីការពិត អារម្មណ៏តំអែតំអូញដាក់ អ្នកដទៃ គ្មានភាពតស៊ូ

ពេលខ្លះនាងធ្វើខ្លូនគួរអោយអាណិត ខណៈពេលដែលបញ្ហាដែលនាងជួបប្រទះ បើធៀបជាមួយបញ្ហាអ្នកដទៃ វាគឺមិនមែនជាបញ្ហាធំទាល់តែសោះ។ ការធ្វើខ្លួនអោយខ្លួនឯងកាន់តែធ្លាក់ទៅរកភាពបរាជ័យ ភាពអស់សង្ឃឹម ភាពមិនចេះជួយខ្លូនឯង ភាពមិនអោយតំលៃខ្លួឯង ។ នាងដឹងថាខ្លួនឯងកាន់តែវង្វេងផ្លូវទៅរកភាពទន់ខ្សោយ តែនាងមិនអាចជួយខ្លូនឯង​ត្រឡប់មករកភាពជោគជ៏យ និងភាពរឹងមុំាវិញ។ ពេលខ្លះ នាងចង់ស្វែងរកការលើក ទឹកចិត្តពីមិត្តភក្ត័ និងក្រុមគ្រួសាររបស់នាង តែនាងបានសន្យាខ្លួនឯងថា នាងមិនចង់អោយក្រុមគ្រួសាររបស់នាង ឃើញនូវភាពទន់ខ្សោយនិងភាពបរាជ័យរបស់ខ្លួនទេ ពេលដែលនាងជួបការលំបាកទូរសព្ទ័ទៅរកអ្នកផ្ទះ ក្រោយ​បាន​លឺសំលេងរីករាយនិងភាពមោតនៈរបស់ឪពុកម្តាយខ្លូនមកលើនាង នាងកាន់តែមិនអា​ចចែករំលែក​ការលំបាក ចិត្តទៅអោយគ្រួសារ។ មនុស្សដែលជិតដិតនឹងនាង គឺនាងកាន់តែមិនអាចចែករំលែកនូវអារម្មណ៏លំបាកទាំងនោះ បាន ផ្ទុយមកវិញនាងបានត្រឹមតែធ្វើភាពឡប់ៗនិងប្រើចរិតឡិកឡក់របស់នាងដើម្បីអោយមនុស្សនៅជិតនាងសើច​និងរីករាយ តែប៉ុណ្ណោះ។ មានអ្នកមកសួរនាងថា ហេតុអ្វីចូលចិត្តលេងហ្វេសប៊ុក? នាងគ្មានចំលើយគ្រប់គ្រាន់ឆ្លើយ​នូវ​​សំនួរ បានតែគិតក្នុងចិត្តថា ទោះបីជាប្រពន្ធទំនាក់ទំនងមួយនេះវាមិនបានផ្តល់ប្រយោជន៏អ្វីច្រើនដល់អ្នកលេង តែពេល​ខ្លះ វាអាចជួយអោយយើងចែករំលែកនូវអារម្មណ៏នានា និងអាចដឹងពីសកម្មភាពមនុស្សមួយចំនួនដែល​នាង​​ចង់ដឹង​​។​ ការលើកទឹកចិត្តពីអ្នកដទៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ តែនាងគួរចង់ចាំថា មនុស្សរាល់គ្នាមិន​អាច​ចាំ​​នៅ លើកទឹកចិត្តនាងជារៀងរហូតនោះទេ!!

ទោះបីជាយ៉ាងនេះ ពេលខ្លះនាងនៅតែត្រូវការការលើកទឹកចិត្តពីមនុស្សដែលនាងគិតថា​សំខាន់បំផុត ។

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: