ការបញ្ចុះតំលៃទំនិញនាបណ្តាច់ឆ្នាំ


ការប្រារព្ធពិធីបុណ្យគ្រឹះស្មគ័្រគឺមិនត្រូវបានរាប់បញ្ជូលនៅក្នុងពិធីបុណ្យរបស់កម្ពុជាទេ ប៉ុន្តែ ម្ចាស់ហាងទំនិញនានា នៅទីក្រុងភ្នំពេញបានចាប់យកឪកាសនេះសំរាប់ការលក់ទំនិញចេញដ៏ធំ។

ការអនុវត្តនេះគឺជាការគួរអោយកត់សំគាល់មួយ ដែលវាផ្ទុយពីការឡើងថ្លៃនៃទំនិញ ជាពិសេសគឺការឡើងថ្លៃនៃម្ហូប អាហារនៅក្នុងអំឡុងពិធីបុណ្យនានាដូចជាបុណ្យចូលឆ្នាំខ្មែរចូលឆ្នាំចិន និងបុណ្យភ្ជុំបិណ្ឌជាដើម។

កាន់ ចាន់រស្មីបុគ្គលិកធ្វើការនៅរស្មីស្ទាយបាននិយាយថា «ជានិច្ចជាកាល យើងតែងតែបញ្ចុះតំលៃទំនិញរបស់ ពួកយើងនៅរាល់ពិធីបុណ្យនានា និងជាពិសេសនាពេលចុងឆ្នាំ ដើម្បីធ្វើការទាក់ទាញអតិថិជនអោយបានកាន់ តែ​ច្រើន​ »។

ឆាយហុកដែលជាប្រធានកុំព្យូទ័រឆាយហុកបាននិយាយថា ការបញ្ចុះតំលៃនៅហាង របស់គាត់គឺចាប់ពី១០ទៅ ១៥ភាគរយនៅកំឡុងពេលបុណ្យគ្រឹះស្ម័គ្រ និងបុណ្យចូលឆ្នាំសាកល។ ខណៈពេលការលក់នេះអាចធ្វើអោយ បាត់ប្រាក់ចំនេញនៃការលក់ក៏ដោយ តែលោកនៅ​តែបន្តផ្តល់ដល់អតិថិជនរបស់លោក​ព្រោះវាអាចទាក់ទាញ​អតិថិជន​​​​​កាន់តែ ច្រើនចូលមកហាងរបស់លោក។

ដូចគ្នានេះដែរ ហេងសូនី អ្នកគ្រប់គ្រងផ្នែកលក់នៅហាងលក់សៀវភៅអន្តរជាតិ​បានបញ្ចុះតំលៃសៀវភៅស្ទើរតែ ៥០%​នៅក្នុងខែនេះ ។ វាបានបង្កើននូវចំនួនអ្នកមកទស្សនា ហាងរបស់លោកពី២០ទៅ៣០%។

វុទ្ធីដែលជាអតិថិជនកំពុងទិញសំលៀកបំពាក់នៅហាងពិភពស្ទាយ បាននិយាយ​ថា គាត់បានរកមើលទិញនូវរបស់ មូយចំនួន ការបញ្ចុះតំលៃនេះគឺជាឪកាសមួយដ៏ល្អសំរាប់​គាត់ ព្រោះគាត់គ្មានលុយគ្រប់គ្រាន់សំរាប់ចំនាយលើ តំលៃសំលៀកបំពាក់ក្នុងតំលៃធម្មតានោះទេ ។

ខណៈពេលដែលម្ចាស់ជំនួញនានាជជែកពីសារៈសំខាន់នៃការទាក់ទាញអតិថិជន លោកឈេង គីមឡុង គ្រូបង្រៀន នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងជំនួញនៃកម្ពុជា បាន​និយាយថា គោលបំណងសំខាន់នៃការការបញ្ចុះតំលៃនោះ គឺការលាងស្ទុក។​ វាជាយុទ្ធសាស្រ្ត​របស់ក្រុមហ៊ុន ពួកគេត្រូវការការលាងស្ទុកចេញ ប៉ុន្តែហាក់ដូចជាអតិថិជន​នៅតែ ចំនេញចំពោះការលក់បញ្ចេញនេះ ប្រសិនបើគុណភាពនៃទំនិញល្អហើយតំលៃ​សមរម្យ ​នោះវាជាការចំនេញរបស់ អតិថិជនក្នុងស្រុក។

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: