ញ៉ុមអាលូវអីក៏យ៉ាងនេះ!!!!


សួស្តីអ្នកទាំងអស់គ្នា!!!​ដូចជាខានដាក់ប្រកាសទាក់ទងទៅនឹងខ្លួនឯងយូរហើយ សូមដាក់មួយកុំអោយស្ងាត់ផ្ទះ​😀
…………..​និយាយទៅពេលវេលាដូចជាមិនដើរលឿនហើយក៏ដូចជាមិនយឺត មកដល់សព្វថ្ងៃនេះ មានរយៈពេល
ជាងបួនខែហើយដែលញ៉ុមបានចូលហ្វឹកការងារ។ តាំងពីញ៉ុមចូលហ្វឹកការងារមកញ៉ុមនៅតែមើលទៅញាប់អាដែល
………..ខំប្រឹងកែប្រែណាស់ដែរ​តែដូចជាមិនទាន់មានអ្វីល្អប្រសើរសោះ……ញ៉ុមហើយញ៉ុម!!!!​…ចាប់តាំងពីបន្ត
ការពន្យាការហ្វឹកការងារបីខែទៀតមកញ៉ុមដូចជាបានយល់ដឹងច្រើនទាក់ទងទៅនឹងកម្មវិធីដែលញ៉ុមធ្វើការ
(ពីមុនដូចជាមិនសូវដឹងព្រោះធ្វើការតែមួយវេន)និងកាន់តែមានភាពស្និទ្ឋស្នាលជាមួយអ្នកធ្វើការដទៃទៀត។
តាមរយៈការធ្វើការកន្លងមក​ ញ៉ុមបានរកឃើញនូវ​ចំនុចខ្សោយរបស់ខ្លួនឯងជាច្រើន ហើយព្យាយាមកែនូវរាល់
ចំនុចទាំងអស់នោះជាពិសេសគឺអាភាពធ្វេសប្រហែសរបស់ញ៉ុម​មិនថាក្នុងការធ្វើការ ក្នុងការសិក្សា​ និងការងារ
ទូទៅ……….ជាក់ស្តែងពេលថ្មីៗនេះញ៉ុមបានចុះទៅសង្កេតការងារទាក់ទងទៅនឹងការប្រកូតប្រជែងមតិរបស់
យុវជននៅខេត្តសៀមរាបនៅថ្ងៃទី៧ខែធ្នូនេះ………..តែ……….ស្លាប់!!!មុនពេលចេញពីភ្នំពេញអត់តេទៅបញ្ជាក់
អ្នកនៅសៀមរាបម្តងទៀត…..អត់ដឹងគេបានលើកថ្ងៃនៃកម្មវិធី……​កម្មញ៉ុម!!ទៅដល់សៀមរាប កម្មវិធីគេចប់ល្មម!!!!​
តែសំណាងល្អញ៉ុមក៏បានទៅមើលដំណើរការនៃការប្រកូតប្រជែងជំនួស………កុំអី​មកវិញគ្មានអី សរសេរដាក់ក្នុង
របាយការណ៏មួយពាក្យហេស!!!!​​ពីដំបូងគិតថាដាក់រូបដើរលេងនៅអង្គរជំនួសអោយវាអស្ចារ្យម៉ង :D) ។​អាហ្នឹង
ហើយមេរៀននៃការធ្វេសប្រហែសរបស់ញ៉ុម…………….ត្រឡប់មកពីសៀមរាបវិញ ….ហេបភីម៉ង…..ដាច់ភ្លើង….
ដំបូងស្មានតែដាច់ភ្លើងធម្មតា​ព្រោះជានិច្ចកាលតែងតែដាច់ភ្លើង….ចាំយូរៗទៅ​កាន់តែយូរៗទៅ….ដល់ឃើញផ្ទះគេ
មានភ្លើង បើកមើលទូរទស្សន៏ ក៏នឹកទៅមើលក្រដាសភ្លើង………….ទៀត!!!!!!​​​ហួសថ្ងៃបង់ពីរថ្ងៃ​​ហើយ ជាថ្ងៃ
ចុងសប្តាហ៏ទៀត​ចង់ឫមិនចង់ គ្មានវិធីទេ​ព្រោះគេអត់ធ្វើការចុងសប្តាហ៏ទេ…​T_T”……។មើលទៅអាទំលាប់
នៃការធ្វេសប្រហែសរបស់ញ៉ុមនេះ មិនងាយកែហេស…..ព្រោះវាមានតាំងពីញ៉ុមនៅតូចមេស….
បងស្រីញ៉ុមតែងថាញ៉ុមថា ដៃភ្លើងជើងមាន់ ប៉ះអីខ្ទេចណុង​ភ្លេចបិទហ្គាស​ ភ្លេចដាក់ទុយោម៉ាស៊ីនបោកខោ
អាវក្នុងបន្ទប់ទឹក ភ្លេចនេះភ្លេចនោះ………….​ឥលូវនេះ​កំពុងតែព្យាយាមកែទំលាប់នេះអោយបាន ព្រោះវា
ជាចំនុចមួយដែលមិនល្អ ។​សប្តាហ៏នេះធ្វើដំណើរទៀតហើយញ៉ុម……..កំពត​ ស្វាយរៀង ព្រះវិហារ……..
សង្ឃឹមថា គ្មានអ្វីអាក្រក់ចេញពីភាពធ្វេសប្រហេសរបស់ញ៉ុមនោះទេ។………..សាធុ!!!!

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

7 Responses to ញ៉ុមអាលូវអីក៏យ៉ាងនេះ!!!!

  1. កុមារ ណារ៉ា និយាយថា ៖

    គ្មានពាក្យអីនិយាយទេមានតែជូនពរ ឱ្យសុខសប្បាយតាមផ្លូវ សត្រូវមកពីមុខឱ្យរំលង សត្រូវមកពីខ្នងឱ្យរលាយ សត្រូវមកពីឆ្ងាយឱ្យរលត់ បើជួបទុក្ខឱ្យដោះស្រាយបាន បើឃ្លានឱ្យរករបស់ហូបងាយ

  2. កុមារ ណារ៉ា និយាយថា ៖

    ដើរបានច្រើនកន្លែងចឹង ប្រហែលសប្បាយណាស់មើលទៅ ញ៉ុមវិញចាប់កង្កែប ដាក់ចង្រិតនៅតែនិងភូមិ យូរៗទៅចង់ដូចកង្កែបក្នុងអណ្តូង

  3. បុរិន្ទ និយាយថា ៖

    មិនបាច់តូចិត្តអីទេ ស្រីៗញ៉ៃៗទាំងអស់ហ្នឹង

  4. កុមារ ណារ៉ា និយាយថា ៖

    អត់តូចចិត្តច្រើន តូចចិត្តតិច តិច ទេបង កើតមួយជាតិធាតុមួយចានដែរ មិនដែលស្គាល់អីសោះ នៅតែស្រែ មកពីស្រែឃើញតែមុខអាពួកម៉ាក ម៉ាននាក់អង្គុយចំាញុំាត្រីឱ្យរហង់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: