កុំរអ៊ូរទាំច្រើនពេក


បានឃើញអត្ថបទដកស្រង់មួយចេញពីសៀវភៅ ដែលមានចំនងជើងថា «កុំរអ៊ូរទាំច្រើនពេក»​

សូមអាន និងពិចារណាទាំងអស់គ្នាៈ

ការរអ៊ូរទាំ ញ៉ែប៉ប្រ៉ែ គ្មានផលល្អអ្វីឡើយ

….​ម្តាយម្នាក់បាននាំកូនប្រុសអាយុ១៣ឆ្នាំ មកឪ្យគ្រូពេទ្យខាងជំងឺផ្លូវចិត្តជួយពិនិត្យព្យាបាល។ នាងបានរៀបរាប់ប្រាប់គ្រូពេទ្យថា កូននាងជាក្មេងឆ្លាតតែបែរជាប្រឡងមិនជាប់ ពេលត្រឡប់ពីសាលា គេមិនព្រមធ្វើកិច្ចការសាលាដែលគ្រូដាក់អោយទាល់តែសោះ ជួនកាលប្រាប់ថាគ្មាន ជួនប្រាប់ថាធ្វើរួចហើយពីសាលា ម្ង៉ៃៗអង្គុយតែមុខទូរទស្សន៏ ទោះជាម្តាយរអ៊ូរទាំជេរស្តីយ៉ាងណា ក៏គេមិនព្រមលើកដៃលើកជើងដែរ។ ចំណែកស្វាមីនាងត្រូវចេញទៅធ្វើការនៅប្រទេសក្រៅជាញឹកញាប់ មិនសូវបាននៅជិតនឹងកូនទេ។ ហេតុនេះ គាត់មិនសូវដឹងថា ប្រពន្ធត្រូវជួបនឹងបញ្ហាបែបណានោះឡើយ។

ក្រោយពីការសិក្សាស្វែងយល់ស្ថានការណ៏ដោយរួមរវាងក្មេងហើយ នឹងគ្រួសាររួចមក គ្រូពេទ្យក៏ណាត់ឪ្យក្មេងមកជួប។
ពេលដែលបានជួបភ្លាម គ្រូពេទ្យកត់សម្គាល់ឃើញថា ក្មេងនេះមិនមែនជាក្មេងធម្មតាឡើយ។

ជាទូទៅ ក្មេងដែលមកជួបគ្រូពេទ្យលើកដំបូង តែងតែមានការខ្មាសអៀន ឬ ញញើតញញើមមិនហ៊ានមាត់កអ្វីទេ
ទាល់តែពេទ្យនាំនិយាយ ឬជជែកមុនទើបគេសុំាំបន្តិចម្តងៗ តែក្មេងនេះបែរជាខុសពីគេទៅវិញ។​ ពេលជួបគ្រូពេទ្យភ្លាម គេស្ទុះមកចាប់ដៃរាក់ទាក់យ៉ាងកក់ក្តៅ​ហាក់ដូចជាស្គាល់គ្នាទៅវិញទៅមកពីមុនយូរមកហើយ។ បន្ទាប់មក គេក៏ដើរតាមគ្រូពេទ្យដល់បន្ទប់ធ្វើការដោយដំណើរស្វាហាប់។ នៅពេលដែលគ្រូពេទ្យមិនទាន់បានសួរអ្វីផង គេក៏រៀបរាប់ប្រាប់គ្រូពេទ្យពីបញ្ហាផ្ទាក់ខ្លួនទាល់តែអស់រលីង។

          «​លោកគ្រូពេទ្យ! សូមលោកមេត្តាស្តាប់ខ្ញុំបន្តិចសិន! សូមលោកគ្រូពេទ្យជួយរកវិធីជួយម្តាយខ្ញុំផង ខ្ញុំប្រាកដជាទ្រាំតទៅទៀតលែងបានហើយ!»

គ្រូពេទ្យបើកភ្នែកធំៗ នឹកតែក្នុងចិត្ត

          «រវាងកូន និងម៉ែ តើត្រូវព្យាបាលអ្នកណាមុន?»

ក្មេងនោះក៏និយាយបន្តៈ

          «បើម៉ែខ្ញុំគាត់រអ៊ូរទាំមិនចេះឈប់យ៉ាងនេះ ខ្ញុំប្រហែលជានឹងត្រូវរត់ចេញពីផ្ទះជាមិនខាន!!…​ខ្ញុំមិនដឹងថាម៉ែគាត់ប្រាប់លោកគ្រូពេទ្យថាម៉េចខ្លះទេ តែម៉ែតែងតែរអ៊ូតាំងពីព្រលឹមទាល់ព្រលប់ មិនចេះខ្ជិលទាល់តែសោះ មកដល់ផ្ទះពេលណា ខ្ញុំមិនដែលបានសុខទេ សូម្បីតែមួយនាទីក៏គ្មានដែរ! ពេលកំពុងដុសធ្មេញម៉ែស្រែកថាកុំភ្លេចបិទភ្លើង!!! ពេលខ្ញុំកំពុងបើកទូរទឹកកក ម៉ែស្រែកថាកុំភ្លេចបិទវិញអោយជិត!!!!!….។ ពេលនៅផ្ទះមិនដែលមានរឿងអ្វី ដែលខ្ញុំអាចធ្វើបានទៅតាមចិត្តនោះទេ ម្ង៉ៃៗឮតែ កូនឯងទៅណា???​​ ទៅលាងដៃសិន!!! ទៅដុសធ្មេញ!!! លុយអោយទិញនំយកទៅណាអស់??? ហេតុអ្វីក៏មុខស្រមកម្ល៉េះ??? អង្គុយអោយត្រង់!!! បើគ្មានរឿងអ្វីសំរាប់រអ៊ូទេ ម៉ែក៏លើករឿងកិច្ចការសាលាមកនិយាយ ខ្ញុំទើបតែឈានជើងមកដល់ផ្ទះមិនទាន់បានបិទទ្វារផង ម៉ែក៏បញ្ជាភ្លាមថា កូនគួរធ្វើកិច្ចការសាលាអោយហើយមិនល្អទេរឺ? ពេលនោះខ្ញុំក៏ខឹងឆេវភ្លាម ហើយតាំងចិត្តថានឹងមិនធ្វើអ្វីទាំងអស់។ ខ្ញុំព្យាយាមអ្វីៗដើម្បីប្រឆាំងនឹងគាត់គ្រប់បែបយ៉ាង….លោកគ្រូពេទ្យ​ខ្ញុំដឹងថាខ្លួនខ្ញុំមានសមត្ថភាពអាចរៀនសូត្របានដោយខ្លូនឯងខ្លះៗដែរ!…. ហើយខ្ញុំនឹងតាំងចិត្តរៀនអោយបានល្អ អាចប្រឡងចូលមហាវិទ្យាល័យដោយខ្លួនឯងបាន…..តែខ្ញុំមិនចង់អោយម៉ែគាត់មកចាំគ្រប់គ្រង បញ្ជាគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំនោះទេ! វិធីតែមួយសំរាប់់ខ្ញុំទប់ទល់នឹងម៉ែគឺការមិនរៀន ព្រោះវិធីនេះនឹងធ្វើអោយគាត់ក្តៅក្រហាយជាងខ្ញុំទៅទៀត។

តើដំនោះស្រាយរបស់គ្រូពេទ្យយ៉ាងដូចម្តេច?

——————————————————————————————

គ្រូពេទ្យបានពិចារណាទៅឃើញថា ម្តាយអាចនឹងគិតថាកូនរបស់គាត់នៅតែជាក្មេងតូចដូដពីដើម គាត់មិនព្រមទទួលស្គាល់ថា
កូនគាត់ធំហើយ គាត់ព្យាយាមគ្រប់គ្រងកូនពេញមួយជីវិត នៅតែជាទារកដដែល ដែលជាប្រការមួយខុសពីធម្មជាតិរបស់មនុស្សដែលត្រូវវិវត្តទៅរកភាពជាម្ចាស់ការលើខ្លូនឯងបន្តិចម្តងៗ។

»»» ហេតុនេះ គ្រូពេទ្យសំរេចចិត្តត្រូវត្រឡប់ទៅថែជំងឺរបស់ម្តាយក្មេងនោះ។

អ្នករអ៊ូរទាំ ញ៉ែប៉ប្រែ បង្កើតជាការធុញទ្រាន់តែប៉ុណ្ណោះ

ការរអ៊ូរទាំច្រើន ធ្វើអោយបរិយាកាសគ្រួសារអាប់អូរតានតឹង

ការរអ៊ូរទាំច្រើន គឺជាជំងឺដែលគួរតែឆាប់ព្យាបាល

ជំងឺនេះព្យាបាលបាន ដរាបណាសាមីខ្លួនចេះតាំងសតិខ្លូនឯង

ទម្លាប់ទប់ចិត្តខ្លួនឯងបន្តិចម្តងៗ ក្នុងរយៈពេលមួយដ៏សមស្រប។

 

គ្រាន់តែចង់ចែករំលែកអោយអ្នកទាំងអស់គ្នាបានអាន និងស្វែងយល់ពីស្ថានការណ៏មួយក្នុងចំនោម
ស្ថានការណ៏នានានៅក្នុងសង្គមពិត។

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

2 Responses to កុំរអ៊ូរទាំច្រើនពេក

  1. កុមារ ណារ៉ា និយាយថា ៖

    ញ៉ុមសុំថែមតិច រអ៊ូច្រើន នាំមកនៅភាពតាប៉ែ

  2. សិក្សាពីពេលនេះ និយាយថា ៖

    ហាហា…..ត្រឹមត្រូវ..តែអ្នកដែលតាប៉ែគឺងាយស្រួយដឹងចិត្ត តែអ្នកដែលមិនសូវមាត់កវិញ………

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: