ពូកែស្តាប់ ទើបពូកែនិយាយ


បើគិតតែនិយាយដោយមិន​ព្រមស្តាប់ តើអ្នកអាចនឹងចេះអ្វីបាន?

និយាយអោយតិចៈសុភាសិតមួយពោលថា

«​អ្នកមិនចាំបាច់និយាយគ្រប់ពាក្យដែលអ្នកគិតនោះទេ តែអ្នកត្រូវគិតរាល់ពាក្យដែលអ្នកនិយាយ»

​អ្នកមានបទពិសោធជាច្រើន គេនិយាយតែមួយភាគបីប៉ុណ្ណោះនូវអ្វីដែលគេដឹង។​យើងអាចគិតថា គេជាមនុស្សលាក់ពុតឬមានល្បិចកលផ្សេងៗ ។​ តែបើគិតពីប្រភេទសម្ពន្ធ័ភាពរវាងមនុស្សវិញ យើងកត់សម្គាល់ឃើញថា មនុស្សម្នាក់ៗមានលក្ខណៈដាច់ដោយឡែកពីគ្នា។ ហេតុនេះក្នុងការនិយាយម្តងៗ យើងគួរដឹងថា «អ្នកណាជាអ្នកស្តាប់?» តើគេចេះស្តាប់ពីរឿងអ្វី? តើយើងគួរនិយាយអ្វីដើម្បីអោយគេស្តាប់បាន? ហេតុនេះការនិយាយត្រឹមមួយភាគបីក៏ជាការគ្រប់គ្រាន់ណាស់ទៅហើយ។

ការនិយាយរឿងខុសមនុស្ស វាមិនខុសពីច្រៀងឪ្យក្របីស្តាប់នោះទេ!!

ម្យ៉ាងទៀត បើសិនជាយើងមិនទាន់ស្គាល់ភាគីម្ខាងទៀតអោយបានច្បាស់លាស់នៅឡើយ ហើយស្រាប់តែយើងនិយាយបើកកកាយអោយអស់ពីពោះវៀនពោះតាំងនោះ វាគឺជាការបង្ហាញនូវភាពទន់ខ្សោយរបស់យើង ព្រោះយើងមិនទាន់អាចស្មានបានថា តើគេនឹងចង់ស្តាប់រឿងដែលយើងនិយាយនោះដែររឺទេ? ជាពិសេស ការដែលមិនដឹងពីជំហរបស់គេអោយបានច្បាស់លាស់ ធ្វើអោយការនិយាយវាផ្ទុយទៅនឹងគំនិតរបស់គេ ដែលអាចបង្កបរិយាកាសទៅជាអាប់អួរទៅវិញ។

ការនិយាយស្តី គួរកំនត់ទៅលើកត្តាបីយ៉ាងគឺៈ

  •   មនុស្ស
  •   ពេលវេលា
  •  ទីកន្លែង

បើមិនមែនមនុស្សគួរនិយាយ ក៏មិនគួរនិយាយ

បើមិនត្រូវពេលត្រូវនិយាយ ក៏មិនគួរនិយាយ

បើមិនត្រូវកន្លែងនិយាយ ក៏មិនគួរនិយាយ

កត្តាទាំងនេះអាចជួយអ្នកអោយចេះសំរបខ្លួន​ក្នុងសង្គមបានយ៉ាងល្អ។

ស្តាប់គេអោយបានច្រើន

ពេលណានិយាយតិច យើងក៏មានពេលសំរាប់ស្តាប់គេបានច្រើនដែរ យើងត្រូវស្តាប់គេអោយបានច្រើន​ស្តាប់ដើម្បីរៀនយកបទពិសោធពីគេ ស្តាប់គេនិយាយពីអ្វីដែលកើតឡើងជុំវិញខ្លួន ស្តាប់នូវអ្វីដែលគេដឹងលើសពីយើង។

ស្តាប់ច្រើន អ្នកកាន់តែដឹងច្រើន

ស្តាប់បានច្រើន អ្នកអាចកាន់តែវិភាគបានច្រើន ស្គាល់បានច្រើន សង្កេត​បានច្រើន អ្នកអាចនឹងកាន់តែគ្រប់គ្រងស្ថានការណ៏បានយ៉ាងងាយស្រួល ស្តាប់ដោយមានការអំណត់​ស្តាប់ដោយសុទ្ធចិត្ត។

«ធម្មជាតិផ្តល់អណ្តាតមួយនិងត្រចៀកពីរដល់អ្នក ហេតុនេះ ត្រូវស្តាប់អោយច្រើនជាងពីរដងដែលអ្នកនិយាយ»​

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

20 Responses to ពូកែស្តាប់ ទើបពូកែនិយាយ

  1. komanara និយាយថា ៖

    តែសម្រាប់ស្នេហា គឺមាន

  2. komanara និយាយថា ៖

    និងមាន ច្រើនពាក្យទៀតផង

  3. បុរិន្ទ និយាយថា ៖

    ខ្ញុំស្តាប់ច្រើន តែនៅតែអត់ដឹង អត់ចេះនិយាយ

  4. Lovepeehs05 និយាយថា ៖

    បើចង់សិក្សាហើយ កុំធុញធ្រាន់អី ជ្រើសរើសយកអាមួយណា ដែលយើងចង់រៀន ចង់ដឹង ចង់ឮ ចង់មើល ចង់ស្គាល់ ហើយបើចង់ច្បាស់ ដូចបូរិន្ទថាហ្នឹងត្រឹមត្រូវហើយ ! មិនថាអញ្ចឹង ?

  5. komanara និយាយថា ៖

    ខ្ញុំចង់សួរមិត្តទាំងអស់គ្នាថា មានស្នេហា និងអត់ស្នេហា តើគួរយកមួយណាទៅ?

  6. ស្រុកស្រែ និយាយថា ៖

    អត្ថបទនេះល្អ… អរគុណច្រើន ។

  7. ភារម្យ និយាយថា ៖

    ទទួលយកបាន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: