អ្វីទៅជាការធ្វើញតិ្ត?



ញត្តិអាចជាវិធីមួយដ៏មានប្រសិទ្ធិភាពសំរាប់យុវជន​\និស្សិត ដើម្បីផ្សព្វផ្សាយការកោតសរសើរ ការថ្លែងអំណរគុណ

ការទិតៀនការរិះគន់ និងសំណើរផ្សេងៗរបស់ខ្លួនជាអ្នកដឹកនាំ។ វាជាសេចក្តីថ្លែងការណ៏មួយដែលធ្វើឡើងដោយរួម

មានបញ្ហាផ្សេងៗដែលបានរកឃើញដោយក្រុម​ យុវជន\និស្សិត ព្រមទាំងសេចក្តីស្នើរបស់ពួកគេ ហើយត្រូវចុះ

ហត្ថលេខាដោយយុវជន\និស្សិតមួយចំនួនធំ រួចត្រូវប្រគល់ជូនតំណាំងរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៏នេះ​ ត្រូវតែ

ធ្វើដោយមានការជឿជាក់និងស្ថាបនាហើយចងចាំនូវការលំបាកនិងការកំរិតព្រំដែន ដែលយុវជន\និស្សិត និង

អ្នកដឹកនាំពួកគេអាចប្រឈមមុខបាន។ គេត្រូវបង្ហាញនូវសុច្ឆន្ទៈ ដើម្បីធ្វើការរួមគ្នាជាជាងការថ្កោលទោស។ ក្នុង

បណ្តាលប្រទេសដែលស្ថិតនៅ ក្រោមរដ្ឋាភិបាលតឹងរឹង អ្នកដឹកនាំអាចធ្វើព្រងើយកន្តើយនឹងញត្តិ ហើយថែមទាំង

បដិសេធមិនឆ្លើយតប។ ប៉ុន្តែបើសិនជារដ្ឋាភិបាល​មានសុច្ឆន្ទៈក្នុងការគោរពតាមគោលការណ៏លទ្ឋិប្រជាធិបតេយ្យ

មែននោះ ញតិ្តទាំងឡាយរបស់យុវជន\និស្សិតនឹងត្រូវបានទទួលការត្រួតពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ។

ដើម្បីជំរុញឪ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាឪ្យបានឆាប់រហ័ស សំបុត្រ និងញត្តិដែលបានដាក់ជូនអាចផ្ញើរទៅកាន់

អ្នកសារពត៌មាន​និងពត៌មានសហគមន៏ក្នុងស្រុកដើម្បីជំរុញឪ្យមានការចាប់អារម្មណ៏សំរាប់ការដោះស្រាយ និងឆ្លើយតបបាន

ឆាប់រហ័ស។

ខាងក្រោមនេះជាគំរូនៃការធ្វើញត្តិ




អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: