ត្រៀមទទួលបទពីសោធថ្មី​ :)


ខានបន្ថែមអត្ថបទថ្មីៗ ដែលទាក់ទងទៅនឹងខ្លួនឯងយូរហើយ😀 គិតមកត្រឹមពេលនេះមានរយៈពេល១ខែ២០ថ្ងៃហើយដែលញ៉ុមបាន ចូលហ្វឹក​ការងារ​ ហេហេ!!!​ (^_^) ។អំឡុងពេលនេះញ៉ុមបានសិក្សា​និងទទួលបទពិសោធថ្មីជាច្រើនពីបងៗនិងមិត្តភក្តិនៅកន្លែងហ្វឹកការងារ​។​ការងារកន្លងមកដែលញ៉ុមបានធ្វើ វាមានគ្រប់ប្រភេទ មិនថាទាក់ទងនឹងYouth Leadership Development, Political Party, Media និង ការងារទូទៅនៅក្នុងការិយាល័យ។​ ទន្ទឹមនឹងនោះ ញ៉ុមក៏បានអភិរឌ្ឍន៏ខ្លួនឯងបន្តិចម្តងៗ ជាពិសេសគឺការបកប្រែឯកសារជាភាសាអង់គ្លេស ថ្វីត្បិតតែការងារខ្លះ ញ៉ុមមិនទាន់ធ្វើបានល្អ នៅមានចំនុចខ្វះខាតច្រើនដែលត្រូវកែប្រែ តែញ៉ុមពេញចិត្តនឹងធ្វើ ព្រោះបើយើងមិនហ៊ានធ្វើ​ព្រោះតែខ្លាចនឹងមានកំហុសនោះ យើងគ្មានថ្ងៃនឹងកែប្រែនឹងអភិវឌ្ឍន៏ខ្លួនឯងបានឡើយ ដូចពាក្យថា គ្មានពាក្យថាយឺតពេលសំរាប់ការ សិក្សាឡើយ^^ ។​មួយវិញទៀត ញ៉ុមចាប់ផ្តើមមានចំនាប់អារម្មណ៏តាមដាននិងអានកាសែតនានាទាក់ទងទៅនឹងព្រឹត្តការណ៏សង្គម នយោបាយនិង យុវជន(កាលពីមុនមិនដែលចាប់អារម្មណ៏អានទាល់តែសោះ ,អានដោយសារចង់បានពាក្យគន្លឹះសំខាន់ៗនានា:D) និងចូលរួមនូវព្រឹត្តការណ៏សាធារណៈនានា។ សប្តាហ៏នេះ កន្លែងហ្វឹកការងាររបស់ញ៉ុមនឹងរៀបចំសន្និសិទ្ធនៅក្រុងកំពង់សោម ៤ថ្ងៃ ដែលនេះជាឳកាសមួយដ៏ល្អសំរាប់ញ៉ុមសំរាប់ទទួលនៅបទពីសោធថ្មីៗជាច្រើន (មុនៗក៏ធ្លាប់ចូលរូមសន្និសិទ្ធនិងសិក្ខាសាលាដែរ​តែមិនមាន លក្ខណៈធំនិងយូរថ្ងៃដូច្នេះទេហើយធ្លាប់តែចូលរួមតែម្តង​មិនមែនជាអ្នកចូលរួមជួយរៀបចំនិងជួយចាត់ចែងដំនើរការនៃ​សន្និសិទ្ធ)។សង្ឃឹមថានេះគឺជាឪកាសដ៏ល្អ ក្នុងការហ្វឹកការងាររបស់ញ៉ុម(ជិតផុតការហ្វឹកការរយៈពេល៣ខែហើយ ត្រូវរៀបចំដាក់ការងារ ជាបណ្តើរៗហើយ បើមិនចង់ធ្វើជា UN Employment (Unemployment)ដូចមុន:S

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: