បងប្រុស


បងប្រុសជាល្ខោនវិទ្យុដែលបានបង្កើតឡើងដោយវិទ្យុសំលេងស្តី្រ នៅឆ្នាំ២០១០។ រឿងនេះគឺជារឿងពិតរបស់គ្រួសារអ្នកភូមិនេសាទ នៅដែនសមុទ្រ​កម្ពុជា។ បងប្រុស​បានឆ្លុះបញ្ចាំងពីគ្រួសារអ្នកនេសាទមួយ​ដែលរស់នៅពឹងផ្អែកលើសមុទ្រសំរាប់ទ្រទ្រង់ជីវភាពរស់ នៅរបស់គ្រួសារទាំងមូល។«គុណ»គឺជាឈ្មោះរបស់តួអង្គបងប្រុសធំ ដែលមានភារៈទ្រទ្រង់ជីវភាពគ្រួសារទាំងមូល បន្ទាប់ពីឳពុកបាន ស្លាប់ចោល ។គាត់ត្រូវរកលុយចិញ្ចឹមម្តាយចាស់ដែលមានជំងឺរុំារ៉ៃ និងមើលថែប្អូនប្រុសស្រី៣នាក់ទៀតនៅក្នុងបន្ទុ្កក។ ដោយសារតែ ជីវភាពគ្រួសារកាន់តែលំបាកទៅៗ បូករួមនឹងការនេសាទក៏មិនសូវបានផលដោយសារតែព្យុះនិងចោរសមុទ្រ ដោយសារទឹកចិត្ត បងប្រុសចង់អោយ​ប្អូនៗ បានទៅរៀនសូត្រចេះដឹងនឹងគេ បានជំរុញអោយបងប្រុសសំរេចចិត្តចាកចេញពីភូមិនេសាទ ​ធ្វើចំនាក ស្រុកទៅធ្វើការនៅស្រុកថៃ។ ទោះបីជាលំបាកយ៉ាងណា បងប្រុសសុខចិត្តតស៊ូទ្រាំធ្វើការលំបាកទាំងថ្ងៃទាំងយប់ មិនថាឈឺថ្កាត់ ឫរង ការប្រម៉ាត់មើលងាយ រស់នៅកំព្រានៅស្រុកគេក្បាលមួយតែឯងយ៉ាងណា ក៏បងប្រុសនៅតែតស៊ូព្យាយាម មិនដែលត្អូញត្អែរមួយ មាត់ឡើយ។ រឿងបងប្រុសមិនត្រឹមតែឆ្លុះបញ្ចាំងពីទឹកចិត្តដ៏មហិមារបស់បងប្រុសនោះទេ តែវាបានបង្ហាញនូវបញ្ហាជាច្រើននៅក្នុង សង្គមដូចជា បញ្ហាការអប់រំ បញ្ហាគ្រឿងញៀន  ជាពិសេសការផ្សងគ្រោះថ្នាក់ទៅរកស៊ីនៅប្រទេសគេថាតើអ្នកទៅរកស៊ីនៅស្រុកគេ ជួបប្រទះនូវបញ្ហាអ្វីខ្លះ។​ មួយវិញទៀត ទន្ទឹមនឹងនោះ បងប្រុសបានបង្ហាញបានបង្ហាញអោយយើងដឹងពីជីវភាពរស់នៅ និងភាព លំបាកនានាដែលគ្រួសារ អ្នកនេសាទយើងបានជួបប្រទះ។ក្រៅពីពីនោះ បងប្រុសក៏បានបង្ហាញផងដែរ ពីសន្តានចិត្ត ការចេះជួយគ្នា និងវប្បធម៌ចែករំលែក គ្នានៅគ្រាលំបាករបស់អ្នកូមិនេសាទរបស់អ្នកូមិ។ រឿងនេះគឺជាការនិទានឡើងវិញរបស់ នាងកែវដែលជា ប្អូនស្រីរបស់គុណ។ សេចក្តីទុក្ខ វេទនា សេចក្តីលំបាកមិនមែនជារឿងអ្វីដែលចំឡែករបស់គ្រួសារកែវឡើយ ព្រោះគ្រួសារពួកគេក៏មិន ដែលស្គាល់សេចក្តីស្រណុកសុខស្រួលឡើយ ពួកគេមិនលោភលន់អ្វី ក្រៅពីការរកប្រាក់ចិញ្ចឹមគ្រួសារអោយរស់មួយពេលៗនិង ការរស់នៅជុំគ្នានោះទេ។  តែចុងបញ្ចប់នៃជីវិតរបស់បងប្រុស គឺការរស់នៅយ៉ាងវេទនាជាងស្លាប់ទាំងរស់ទៅទៀត ។ ដោយសារតែ គុណត្រូវធ្វើការងារធ្ងន់ៗ គុណបង្ខំចិត្តប្រើគ្រឿញៀន រហូតហួស ចំនុះ ហើយធ្លាក់ខ្លួនឈឺ បាត់បង់ស្មារតី ធ្លាក់ខ្លូនសុំទានគេ សូម្បីតែផ្លូវ មកផ្ទះវីញក៏គុណមិនអាចចាំផ្លូវមកវិញបានផង លើសពីនេះ ទៅទៀតគុណកើតជំងឺឈអេសដ៏ដោយសារតែការចាក់ថ្នាំញៀន។ បងប្រុសដែលធ្លាប់ប្រើប្រាស់កំលាំងបាយដើម្បីរកលុយ ធ្លាក់ខ្លួនឈឺស្គមកំប្រឹង បាត់បង់ស្មារតីលែងដឹង លែងស្គាល់អ្វីទាំងអស់ សូម្បីតែគ្រួសារជាទីស្រឡាញ់របស់ខ្លួន។

រឿងនេះញុំាះអោយប្រជាជនខ្មែរទាំងអស់ត្រិះរិះពិចារណា គិតអោយបានម៉ត់ចត់មុនសំរេចចិត្តធ្ចើចំនាកស្រុកទៅស្រុកគេ។

ស្តាប់រឿងបងប្រុសតាមរយៈ​    http://www.wmc.org.kh/index.php/listen-to-fm102-drama/100-brother

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: