ក្អួតចេញមកទើបបានធូរ


គង់មានថ្ងៃមួយណាមិនខាន ដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខ ឬបញ្ហាដែលធ្វើអោយចិត្តចង្អៀតចង្អល់មាននូវកង្វល់។ ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃបាន ឬជាទុក្ខដែលខ្លួនឯងគិតថា ធ្នកដទៃណាក៏មិនអាចជួយបានដែរ។ សេចក្តីទុក្ខបែបនេះនឹងធ្វើ អោយកើតមានការធុញថប់ក្នុងជីវិត នៅម្នាក់ឯងតែងតែដកដង្ហើមធំ គិតច្រើនទល់តែឈឺក្បាល បាយមិនបាន សម្រាន្តមិនលក់ ដែលអាច បណ្តាលអោយកើតជារោគសសៃប្រាសាទបានដោយងាយ។

កាលណាបើជួបប្រទះនូវទុក្ខខាងលើកុំលាក់តែម្នាក់ឯង ត្រូវកុំអោយនៅតែក្នុងខ្លួន គឺត្រូវបញ្ចេញមកខាងក្រៅ នឹងធ្វើចិត្តអោយបានធូរ ស្រាល ប្រៀបដូចជាការហើមពោះទល់លាមកអីចឹង ដល់ពេលបន្ទោបង់បានអស់ហើយ ក៏ធូរពោះ ស្រួលខ្លូនទៅ យ៉ាងណាមិញ ការធុញ ថប់ ការត្រិះរិះកង្វល់កនុងរឿងផ្សេងៗ ដែលមាននៅក្នុងចិត្តដូចគ្នា ត្រូវតែបញ្ចេញមកខាងក្រៅ។

មានបញ្ហាខ្លះ ពិតមែនតែគេមិនលាក់ទុកតែឯង តែគេបញ្ចេញមកក្រៅដោយការសងសឹក ដោយការបៀតបៀន ដោយអំពើហិង្សានានា ដល់អ្នកដទៃ នៅក្នុងសេចក្តីនេះ សូមកុំបញ្ចេញមកជាដាច់ខាត។

វីធីបញ្ចេញនូវទុក្ខកង្វល់ ភាពធុញថប់ ភាពស្រពាប់ស្រពោនក្នុងចិត្ត ដែលល្អបំផុតនោះ គឺពោលអោយអ្នកដទៃស្តាប់ ក្នុងលំដាប់ថ្នាក់ ដំបូងនោះគឺឪពុកម្តាយ ។ កូនមានរឿងកើតទុក្ខតឹងណែនទ្រូងយ៉ាងណា ត្រូវជំរាបអោយឪពុកម្តាយបានជ្រាប ។ម៉ែឪមិនមែនជាពិស មិនមែនជាភ័យសំរាប់កូនឡើយ ម៉ែឪរមែងដឹងចិត្តកូន និងយល់ចិត្តកូនជានិច្ច សូម្បីពេលខ្លះមិនអាចដោះស្រាយអោយកូនបាន​ក៏ដោយ តែម៉ែឪគឺជាកន្លែងដែលកូនអាចក្អួតដាក់បាន។ កូននឹងរៀបរាប់ និងយំសម្តែងនូវសេចក្តីទុក្ខលំបាកឬបំណងយ៉ាងណា​ចំពោះមុខ ឪពុកម្តាយបានទាំងអស់ បើធ្វើយ៉ាងនោះហោយអាចធ្វើអោយកូនសប្យាយចិត្តឡើងបាន​ ឪពុកម្តាយរីករាយនឹងស្តាប់ នឹងដឹង ព្រមទទួលនូវទុក្ខរបស់កូនជានិច្ច ចូរកុំឃើញឪពុកម្តាយជាអ្នកដទៃអោយសោះ។

ភាពធុញថប់ មានតានតឹង ចង្អៀតចង្អល់ ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនមកក្អួត ឬបន្ទោបង់ដាក់ឪពុកម្តាយចុះ កុំអោយតានតឹង ណែនក្នុងខ្លួនតែម្នាក់ឯង ឪពុកម្តាយរីករាយព្រមធ្វើជាកន្ថោរ ជាបង្គន់របស់កូនជានិច្ច តាំងតែពីកូននៅក្នុងផ្ទៃមកម្ល៉េះ។

ដកស្រង់ចេញពីសៀវភៅ«​ពាក្យពេចន៏ម៉ែឪ»

***តែចំពោះញ៉ុមវិញ មិនមែនចាត់ទុកឪពុកម្តាយជាអ្នកដទៃនោះទេ តែគ្រាន់តែមិនចង់អោយពួកគាត់ទទួលបន្ទុកកាន់តែច្រើនទៀត ព្រោះពួកគាត់លំបាកច្រើនណាស់មកហើយតាំងពីមុនកូនចាប់កំនើតរហូតដល់បច្ចុប្បន្ននេះ។ អំនោយដែលញ៉ុមអាចជូនពូកគាត់បាន នោះគឺមានតែស្នាមញញឹមដើម្បីអោយពួកគាត់រីករាយ🙂🙂🙂

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: