សប្តាហ៏ទី១សំរាប់ការហ្វឹកការងារ


មួយសប្តាហ៏កន្លងមកហើយ ដែលញ៉ុមបានចូលហ្វឹកការងារ។ មួយសប្តាហ៏នេះ ដូចជារវល់បន្តិច ព្រោះត្រូវចាប់ផ្តើមការងារថ្មីផង​ព្រម ទាំងត្រូវរៀនត្រៀមសំរាប់ការប្រឡងភាសាជប៉ុនធំផងដែរ(ភ័យណាស់អត់ចេះអីទេ) :'(  ម្យ៉ាងវិញទៀត ដោយសារតែញ៉ុមទើបតែ បង្កើតក្រុម​ស្វ័យ​សិក្សាជាមួយមិត្តភក្តិរៀងរាល់ថ្ងៃអាទិត្យ។ ថ្វីត្បិតតែរវល់បន្តិច តែរយៈពេលមួយសប្តាហ៏នេះ ញ៉ុមបានសិក្សា និងស្វែង យល់នូវអ្វីថ្មី​ជាច្រើនដែលមានប្រយោជន៏។ ការងារដំបូងនៅថ្ងៃទី១នៃការហ្វឹកការងាររបស់ញ៉ុមគឺការបកប្រែឯកសារពីភាសាខ្មែរទៅ ភាសាអង់គ្លេស។ វាមានការលំបាកសំរាប់រូបញ៉ុម ព្រោះអីឯកសារដែលញ៉ុមត្រូវធ្វើការបកប្រែ វាជាប្រភេទឯកសារច្បាប់មានលក្ខណៈ ផ្លូវការ និងដោយសារ តែពីមុនៗញ៉ុមមិនសូវបានចាប់អារម្មណ៏អាននូវឯកសារច្បាប់និងនយោបាយនានា ដូច្នេះ មានពាក្យមួយចំនួន ដែលញ៉ុមមិនដែលបានជួបប្រទះ។ ឥលូវនេះ ញ៉ុមកំពុងតែព្យាយាមអាន និងស្រាវជ្រាវឯកសារច្បាប់នានាជាភាសាអង់គ្លេស ដើម្បី ធ្វើការពង្រឹងចំនេះដឹងបន្ថែមអោយបានរឹងមាំ។ និយាយពីអារឿងការងារនាំអោយវិលមុខរ៉េស!!!!:mrgreen:។ និយាយពីបងៗនៅកន្លែង ហ្វឹកការងារវិញ ពួកគាត់មាន ភាពរួសរាយរាក់ទាក់ និងបានជូយណែនាំញ៉ុមជាច្រើន ហើយព្រមទាំងបានជួបមិត្តភិក្តដែលអ្នកហ្វឹក ការងារជំនាន់ជាមួយគ្នាចំនូន៦រូប។ ពួកគេសុទ្ឋតែរួសរាយ និងគួរអោយស្រឡាញ់(ដូចញ៉ុមចឹង​:D)។ ជាមួយគ្នានោះដែរ ពួកញ៉ុម បានទៅញុំាបាយជាមួយមេជនជាតិបរទេស​(តែកុំចង់យាយដើមគាត់ ដឹងទាំងអស់ហ្នឹង :mrgreen: ) ហេហេ!!!​យាយទៅដូចជាស្តាយ ដែរ បានញុំាហ្វីៗហើយ ម្នាក់ៗដូចជាអៀនៗមិច មិនដឹងរ៉េស…..ថាញ៉ុមទៅស្រីបាយអស់តែមួយចាន មិត្តភិក្តញ៉ុមប្រុសៗបាយ អស់តែមួយចានដែរ តែបើយាយពីផឹងទឹកវិញ ផោងពោះ មួយៗ😀 ។​

មួយសប្តាហ៏បានកន្លងផុតទៅហើយ រង់ចាំសប្តាហ៏ថ្មី ដើម្បីសិក្សានូវអ្វីដែលថ្មីៗ និងទទូលនូវចំនេះដឹងថ្មីៗដែលញ៉ុមមិនធ្លាប់បានសិក្សានៅសាកលវិទ្យាល័យ😉

កន្លែងធ្វើការរបស់ញ៉ុម (អង្គុយជុំគ្នាជាមូយមិត្តភក្តិហ្វឹកការងារដទៃទៀត) តែអ្នកធ្វើវេនថ្ងៃមានតែ២នាក់ទេ គឺញ៉ុម និងមិត្តភកិ្តប្រុសម្នាក់ទៀត😀

អាញ៉េអាញ៉ៃតិច ដោយសារថតរូបជិតចេញទៅផ្ទះ:D

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

2 Responses to សប្តាហ៏ទី១សំរាប់ការហ្វឹកការងារ

  1. ហេតុតែគេបានហ្វឹកហ្វឹនការងារ មិនដូចជាខ្ញុំសោះ😦 ទៅធ្វើរការងារស្ម័គ្រចិត្ត គ្មាន allowance ដូចគេ តែដល់ខែបាន ២០០ $ ដែរតា😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: