ចែករំលែកទាំងអស់គ្នា


បច្ចុប្បន្ននេះ ការលើកទឹកចិត្តអោយសិស្សបានបន្តការសិក្សាត្រូវបានយកចិត្តទុកដាក់ជាខ្លាំងពីរដ្ឋាភិបាលក៏ដូចជា​អង្គការមួយចំនួន។ កម្មវិធីលើកទឹកចិត្តឪ្យសិស្សបន្តការសិក្សាដែលមានដូចជា ការផ្តល់របបអាហារនៅសាលា ការផ្តល់ជាសំភារៈសិក្សានិងឯកសណ្ឋាន សាលា ការសាងសងមធ្យោបាយនានាដើម្បីផ្តល់ភាពងាយស្រួលនៅតាមសាលារួមមានការផ្តល់ទឹកនិងអនាម័យ ការកសាង បណ្ណាល័យ មន្ទីរពិសោធន៏និង ការផ្តល់អាហារូបករណ៏ដល់សិស្សក្រីក្រជាដើម។ ដើម្បីអភិវឌ្ឍន៏ទៅមុខបានឆាប់រហ័ស វាទាមទារ អោយមានការ ចូលរួមសហការទាំងអស់គ្នា ដើម្បីជួយដល់កុមារក្រីក្រ​របស់កម្ពុជា។

​​​​ការចូលរួមស្ម័គ្រចិត្តជួយបង្រៀនដល់កុមាររបស់យុវជនពិតជាមានសារៈសំខាន់ណាស់ មានកុមារជាច្រើនរង់ចាំការជួយគាំទ្រពីយើង ទាំងអស់គ្នា។ ទាំងអស់គ្នាដើម្បីការអប់រំកុមារ ទាំងអស់គ្នាដើម្បីលុបបំបាត់ភាពអវិជ្ជា។

ការចូលរួមជាអ្នកស្ម័គ្រចិត្តជួយអប់រំកុមារគឺជាបទពិសោធមួយដែលល្អសំរាប់រូបខ្ញុំ។ ការចុះជួយអប់រំកុមារដល់សហគមន៏ វាបាន ធ្វើអោយខ្ញុំស្វែងយល់នូវបញ្ហាជាច្រើន ដូចជាការស្វែងយល់ពីឥរិយាបទ អាកប្បកិរិយា និងទំលាប់របស់កុមារ បញ្ហានានាដែលកុមារ បានជួបប្រទះ ជាពិសេសគឺការបានឃើញពីភាពឆ្លាតវ៉ៃ ការខិតខំប្រឹងប្រែងនិង ស្នាមញញឹមរបស់កុមារ។ លើសពីនេះទៅទៀត រូបខ្ញុំផ្ទាល់មានឳកាសអាចនឹងអភិវឌ្ឍន៏ខ្លួនឯង និងបានសិក្សាពីអ្វី ដែលខ្ញុំមិនធ្លាប់បានសិក្សានៅសាកលវិទ្យាល័យ។

នេះគឺគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែករំលែកដល់ទាំងអស់គ្នាប៉ុណ្ណោះ🙂

រូបភាពខ្លះៗពីសហគមន៏ដែលខ្ញុំបានចុះជួយអប់រំកុមារ

សកម្មភាពញុំាអាហារថ្ងៃត្រង់ជុំគ្នា

សម្លមួយមុខក្នុងមួយថ្ងៃ

សៀវឡេងកូនសិស្សថ្នាក់ទី២

 

******អារម្មណ៏ពិសេសភ្លេចចែករំលែក  (^ _ ^) នៅពេលក្មេងហៅញ៉ុមថាអ្នកគ្រូ និងញ៉ុមហៅពួកគេវិញថាកូនៗដូចមានអារម្មណ៏ថា ប្លែក ព្រមទាំងសប្បាយចិត្តផងដែរ😀

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

3 Responses to ចែករំលែកទាំងអស់គ្នា

  1. pkay_sour និយាយថា ៖

    ល្អតើ តាមពិតបើយើង​មានពេលគ្រប់គ្រាន់ និងមាន​ការ​ចែករំលែក​ជួយដល់​កុមារ​តូច​ៗ​បែបនេះ​ជាពិសេសនៅខាងជនបទ គឺ​ផ្តល់ប្រយោជន៍ច្រើន ទាំង​ក្មេងៗ ក៏​ដូច​ជា​ខ្លួន​យើង​ផ្ទាល់​ព្រោះ​ពេល​ដែល​ឃើញ​ស្នាមញញឹមពួកគេ វាធ្វើឲ្យយើង​សប្បាយ​ចិត្ត​ប្លែក​ពីការ​ដើរលេង​ ការសប្បាយ​មាន​ខុសគ្នា🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: