អ៊ីម៉ែលរីករាយ :)


ថ្ងៃនេះជាថ្ងៃដែលញ៉ុមធ្វើការលាលែងតំនែងពី UN Employment (unemployment) ហើយ  ហេហេ…….​ ​:D ។   ថ្ងៃរសៀលនេះ (តែអត់មានថ្ងៃរ៉េស!!!ភ្លៀងត៎ាឡាហូតណុង)​ ញ៉ុមបានទៅធ្វើការសម្ភាសន៏ជុំទី២​នៅ International Republican Institute (IRI)​ដែលញ៉ុមបានដាក់ពាក្យហ្វឹកហ្វាត់ការងារនៅទីនោះ ហើយទន្ទឹមនឹងនោះដែរ ថ្ងៃនេះ ក៏ជាថ្ងៃនៃការសម្ភាសន៏នៅអង្គការក្រុមការងារពិសេសនៃសិទ្វិលំនៅដ្ឋានផងដែរ និយាយរួមគឺមានការសម្ភាសន៏ ចំនូន២នៅថ្ងៃនេះ។ ឆ្ងល់ដែរមិនដឹងថាហេតុអ្វីអោយតាមានការសម្ភាសន៏គឺសម្ភាសន៏ជន់គ្នាត៎ាឡាហូត😀 ។

 ការសម្ភាសន៏ជុំទី២នេះគឺមានលក្ខណៈខុសពីការសម្ភាសន៏មុន គឺមានការសម្ភាសន៏ជាក្រុម​ (៥នាក់)។ ពេលដែល ញ៉ុមចូលទៅបន្ទប់ទទួលភ្ញៀវដើម្បីរង់ចាំការសម្ភាសន៏ ញ៉ុមបានជួបនឹងបេក្ខជនដទៃទៀតដែលជាគូប្រជែង​ ។​ពួកគេទាំងអស់មើលទៅសុទ្ធតែជាសិស្សពូកែទាំងអស់ ២នាក់ជានិស្សិតមកពី IFL និងជាអ្នកដែលស្មគ័្រចិត្ត នៅស្ថានទូតអាមេរិច ម្នាក់ទៀតជានិស្សិតមកពីRULE (មកពីសាលាដូចញ៉ុមដែរ)​ និងម្នាក់ទៀតអវត្តមាន (បែប មកពីភ្លៀងខ្លាំងពេក) ។ បន្ទាប់មកការសម្ភាសន៏បានចាប់ផ្តើមរហូតដល់១ម៉ោងជាង​។ និយាយពីអ្នកសម្ភាសន៏ ពួកញ៉ុម សំនូរហូរដូចទឹក :D​ (ពិបាកដែរ ព្រោះសម្ភាសន៏ជាក្រុមត្រូវឆ្លើយម្នាក់ម្តង និងឆ្លាសលេខរៀង ញ៉ុមត្រួវព្យាយាមរកនឹកនិយាយអ្វីដើម្បីកុំអោយជាន់ជាមួយចំលើយអ្នកដទែ ដើម្បីជាការទាក់ទាញអ្នកសម្ភាសន៏ ) ភ្លេចប្រាប់ថាអ្នកសម្ភាសន៏ពួកញ៉ុមមានគ្នា៣នាក់​ ។ ក្រោយការសម្ភាសន៏ ពួកគាត់បានប្រាប់ថាលទ្ធផលនឹង ដឹងនៅ ពេលល្ងាចនេះឬព្រឹកស្អែក (បុកពោះប៊ីបៗៗៗៗៗៗ…..)។

បន្ទាប់មកញ៉ុមក៏បន្តដំណើរទៅសម្ភាសន៏នៅអង្គការមួយទៀត ទាំងភ្លៀងអាហេមអាហាម:D (លទ្ធផលដឹងនា អាទិត្យក្រោយ)។ហេហេហេ…..ត្រឡប់មកវិញបើកកំព្យុទ័រភ្លាម​(ទំលាប់ញ៉ុមរាល់ថ្ងៃ​ :D)……………….. គ្រាន់ត៎ា ឃើញសាររបស់បងនៅIRI ភ្លាមញ៉ុមចុចកំព្យុទ័រឡើងចង់គាំង (អំភើបពេកព្រោះចង់ដឹងលទ្ធផល) ហេហ….អាណិតកំព្យុទ័រដ៏សែនកំសត់បស់ញ៉ុមដែរ (^ _^ )…យាយពីអាចង់ដឹងហើយ ឆ្លៀតមានកំព្យុទ័រអ៊ែរឺទៀត! !!!!!​ពេកម៉ង!!!!ហាហាហា………….ពេលដឹងភ្លាម អ្វីដែលញ៉ុមធ្វើមុនគេ????????????? ………គឺញញឹម😀😀😀😀

អ្វីដែលញ៉ុមចង់អួតមួយទៀតនោះ គឺអាលូវញ៉ុមឈឺបានសំរេចហើយ ព្រោះត្រូវទឹកភ្លៀងជាប់គ្នារហូត

សុំខ័ណ្ឌ ចប់

😀

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

4 Responses to អ៊ីម៉ែលរីករាយ :)

  1. somada និយាយថា ៖

    ឈឺបានសម្រេចហើយ ចុះសម្ភាសន៍នោះម៉េចដែរ ? អ្នកអានក៏ចង់ដឹង ខំអំភើបជាមួយ ដល់អាចុង​ក្រោយ​​ឈឺសោះ ។ សំណាងល្អណាប្អូនស្រិ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: