តើអ្វីដែលយើងត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើក្នុងពេលសម្ភាសន៏ការងារ?


ការសម្ភាសន៏ការងារគឺជាអ្វី?

»​ការសម្ភាសន៏ការងារគឺជាការជួបគ្នារវាងអ្នកដែលបានដាក់ពាក្យធ្វើការការងារ និងអ្នកដែលជាតំនាំងនៃក្រុមហ៊ុន។​

តើគោលបំនងសំខាន់នៃការសម្ភាសន៏ការងារគឺជាអ្វី?

»ចំពោះក្រុមហ៊ុនៈ​ការសម្ភាសន៏ការងារអាចអោយពូកគេមានឳកាសពិនិត្យមើលពីភិនភាគនិងបានដឹងពត៌មានបន្ថែមអំពីបេក្ខជនដែលបានដាក់ពាក្យធ្វើការ​នៅកន្លែងរបស់ពួកគេ ថាតើបេក្ខជននោះមានលក្ខណៈសមស្របទៅនឹងតំរូវការរបស់ក្រុមហ៊ុនឫអង្គការដែររឺទេ។ ចំពោះបុគ្គលដែលជាបេក្ខជនវិញ ពួកគេ មានឳកាសអាចបង្ហាញពីសមាសភាពថាគេជាអ្នកណា ​បង្ហាញពីសមត្ថភាពដែលពួកគេមានដល់ម្ចាស់ក្រុមហ៊ុនឬអង្គការ និងបង្ហាញពីលក្ខណៈពិសេស ដែលពួកគេមាន ព្រមទាំងមានឳកាសបានស្វែងយល់ពីស្ថានភាពកន្លែងដែលពួកគេនឹងធ្វើការនាពេលអនាគតផងដែរ។

តើអ្វីខ្លះដែលយើងគួររៀបចំមុនពេលទៅធ្វើការសម្ភាសន៏?

»ត្រួតពិនិត្យការរៀបចំខ្លូននិងសំលៀកបំពាក់អោយបានរៀបរយល្អៈ ត្រូវរៀបចំសំលៀកបំពាក់ណាដែលសមរម្យ មិនមានភាពឆើតឆាយពេក ត្រូវរៀបចំសក់អោយបានសមរម្យសាកសមជាអ្នកធ្វើការ ពណ៌នៃក្រចក និងពាក់គ្រឿងអលង្ការណាតូចៗដែលមានភាពសាមញ្ញធម្មតាមិនលែងខ្លួនពេក នោះទេ។

»រៀបចំនិងអានឯកសារដែលពាក់ព័ន្ធនឹងការសម្ភាសន៏ៈ អានជីវប្រវត្តិសង្ខប ការកត់ត្រានានានិងចំនាប់អារម្មណ៏ដែលខ្លួនបានដាក់ ត្រៀមប៊ីច​និង សៀវភៅកត់ត្រា និងរៀបចំឯកសារពាក់ពន័្ឋនានា។

»រៀបចំគំរោងសំរាប់ខ្លូនឯងៈ ត្រូវដឹងពីភាពខ្លាំងនិងខ្សោយរបស់ខ្លួន ដឹងពីជំនាញនិងបទពិសោធរបស់ខ្លួនអោយបានតាមលំដាប់ល្អដើម្បីធ្វើការណែនាំ ដល់អ្នកសម្ភាសន៏ ត្រូវត្រៀមនូវចំលើយអោយមានភាពទាក់ទាញដល់ អ្នកសម្ភាសន៏ ជាពិសេសត្រូវ ស្វែងយល់ពីពត៌មាននានាដែលទាក់ទងទៅនឹង កន្លែងដែលយើងនឹងធ្វើការសម្ភាសន៏ដូចជាគោលបំនង បេសកម្ម សកម្មភាពនានារបស់ក្រុមហ៊ុនជាដើម។

»ត្រូវមានជំនឿចិត្តលើខ្លួនឯង មានភាពសុតិទិដ្ឋនិយម មានភាពរួសរាយ និងញញឹមជានិច្ច

តើអ្វីខ្លះដែលគួរធ្វើ និងអ្វីខ្លះដែលមិនគួរធ្វើនៅក្នុងការសម្ភាសន៏?

អ្វីដែលគួរធ្វើមានដូចជាៈ

»បិទសំលេងទូរស័ព្ទ ឬបិទទូរស័ព្ទតែម្តងជៀសវាងមានសំលេងទូរសព្ទ័រោទ៏នៅពេលកំពុងសម្តាសន៏

»ធ្វើការស្វាគមន៏និងអំនរគុណទៅអ្នកធ្វើការសម្ភាសន៏

»បង្ហាញនូវចំនាប់អារម្មណ៏ដំបួងដែលល្អ

»ស្តាប់និងឆ្លើយសំនួរអោយបានត្រឹមត្រូវនិងចំគោលដៅ

»សួរសំនួរនៅពេលចុងបញ្ចប់នៃការសម្ភាសន៏

​           អ្វីដែលមិនគួរធ្ចើមានដូចជាៈ

»បង្ហាញពីភាពមិនបានរៀបចំទុកជាមុន

»សូរសំនួរពីអ្វីដែលជាការប៉ះពាល់ដល់ក្រុមហ៊ុន

»និយាយតិចៗ

»រិះគន់អតីតបុគ្គលិក និងបុគ្គលិកគក្រុមហ៊ុន

»សូរពីប្រាក់ខែ ការតំលើងឋានៈនិងការឈប់សំរាកនានា

****ចំនុចពិសេសគឺត្រូវគោរពពេលវេលាអោយបានត្រឹមត្រូវ😉

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

2 Responses to តើអ្វីដែលយើងត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើក្នុងពេលសម្ភាសន៏ការងារ?

  1. sinadiary និយាយថា ៖

    ដូចធ្លាប់ប្រាប់ខ្ញុំម្តងហើយតារឿងនឹង😀

  2. សិក្សាពីពេលនេះ និយាយថា ៖

    ហាហា!!មិនមែនម្តងទេ ច្រើនដង!!! :p

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: