ធ្វើការជាយូអិន អីមផ្លយមែន


លទ្ធផលនៃការប្រឡងបញ្ចប់បានចេញលទ្ឋផលហើយ ហេហេ!!!អត់មានឈ្មោះញ៉ុមនៅក្នុងតារាងទេ(​គេបិទតែឈ្មោះអ្នកធ្លាក់និងអ្នកប្រឡងសងប៉ុណ្ណោះ)   ^^  ហើយចំពោះលទ្ឋផលនៃពិន្ទុលំអិតនឹងចេញនាខែបន្ទាប់។ បច្ចុប្បន្ននេះ ញ៉ុមជា UN Employment (Unemployment) មានភារៈកិច្ចដើរប្រមូលខ្យល់ កុំអោយគេទាត់ផ្តេសផ្តាស…..មិនមែនធ្វើការនៅ UN​ទេណាកុំច្រឡ😀 ។ ជីវិតជា UN Employment ពិតជាខុសពីជីវិតកាលនៅរៀនសាកលវិទ្យាល័យ។ រាល់ថ្ងៃ ញ៉ុមចំនាយពេលនៅមុខកំព្យុទ័រជាច្រើន ម៉ោងក្នុងការស្វែងរកការងារ ។​នៅលើ ស្រ្គីនកំព្យុទ័ររបស់ខ្ញុំឥលូវនេះគឺពោរពេញទៅដោយ ការ bookmarkវេបសាយនៃបណ្តាលអង្គការនិងក្រុមហ៊ុននានាដែលញ៉ុម​បានដាក់ការងារ។ រយ់ៈពេលប្រហែលជា១ខែ ក្រោយពេលប្រឡងរួចមក បើរាប់លេងៗ ទៅ ញ៉ុមបានដាក់ការងារប្រហែលជាជិត៥០ កន្លែងដែរ ប៉ុន្តែភាគច្រើនគឺដាក់តាមអនឡាន។ ក្នុងនោះមានកន្លែងខ្លះបានហៅញ៉ុមទៅសម្ភាសន៏ កន្លែងខ្លះ ក៏ស្ងាត់ឈឹង😀 សប្តាហ៏មុននេះគឺជាសប្តាហ៏ដែលរវល់នឹងការសម្ភាសន៏ខ្លាំងជាងគេ (អាចថាជាសប្តាហ៏ដែលមានហុងស៊ុយសំរាប់ញ៉ុម)​ ^ ^ ។​នៅថ្ងៃពុធសប្តាហ៏នេះ ខ្ញុំនឹងមានការសម្ភាសន៏ជុំទី២នៅ IRI (International Republican Institute) សង្ឃឹមថាញ៉ុមនឹងអាចទទួលបាន​នួវភាពជោគជ័យ តែ ក៏មិនភេ្លចស្វែងរកនិងដាក់ការងារនៅកន្លែងផ្សេងទៀតដែរ Job Hunter now😉

វេបសាយដែលញ៉ុមចូលមើលជាប្រចាំគឺ Cam111 ហើយ វេបសាយការងារដែលពេញនិយមសំរាប់ UN Employment ដូចជាញ៉ុមគឺBongthom, Camhr, Pelprek។😀

អំពីម្ចាស់ប្លក ដានិត
គ្មានពាក្យថាយឺតពេលសំរាប់ការសិក្សាឡើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: