១កុម្ភៈ២០១៣

ហេហេ!!!​ ផ្ទះវ៉តប្រេសរបស់ខ្ញុំគឺពិតជាមានភាពស្ងប់ស្ងាត់ល្អណាស់នេះបើយកធ្វើជាកន្លែងតាំងសីលហាក់វិជ្ជាគុណ ពិតជាមានភាពរីកចំរើន និយាយទៅដូចជាខានសរសេរប្រកាសថ្មីនៅភូមិនេះវ៉តប្រេសនេះយួរហើយ តែបើនៅ ហ្វេសប៊ុកគឺមិនសូវបាត់មុខខ្ញុំនោះទេ​😀 មិនមែនថាមិនដែលឡុកចូល វ៉តប្រេសនោះទេ គឺចូលសឹងរាល់ថ្ងៃដែរ តែមិនដឹងថាត្រូវសរសេរប្រកាសពីអ្វីទើបល្អជាប្រយោជន៏គឺបានត្រឹមតែដើរអើតមើលផ្ទះគេផ្ទះឯងហើយចេញ មកវិញ។

ខែនេះគឺជាខែកុម្ភៈ ហើយជាខែទី១០នៃការចូលធ្វើជាបុគ្គលិកពេញសិទ្ធិរបស់ខ្ញុំ។ និយាយទៅអាចថាពេលវេលា ដើរលឿនក៏បានឬដើរយឺតក៏បាន បើក្រឡេកមើលបកក្រោយឃើញថាពេលវេលាពិតជាដើរលឿនមែន កាលពី ថ្ងៃមុនខ្ញុំជានិស្សិតទើបបញ្ចប់ការសិក្សាដើរទាត់ខ្យល់ម្នាក់ ជាអ្នកហ្វឹកហាត់ការងារលីលើម្នាក់ ហើយក៏ជាអ្នកធ្វើការ នៅអង្គការក្នុងស្រុកម្នាក់!!!​ តែមិនថាពេលវេលាកន្លងលឿនយ៉ាងណាខ្ញុំនៅតែមិនទាន់អាចរកនូវចំលើយ ថាតើអ្វីជាគោលដៅជាក់លាក់របស់ខ្ញុំនាពេលអនាគតនៅឡើយនោះទេ?? តាមត្រង់ទៅ ខ្ញុំពិតជាមិនដឹងថា ខ្ញុំចង់បានអ្វី ហើយត្រូវធ្វើអ្វីដើម្បីដើរទៅរកអ្វីដែលខ្ញុំចង់បាននោះទេ គ្រាន់តែដឹងថាចេះតែដើរៗទៅមុខសិនទៅ រហូតដល់ពេលមួយដែលខ្ញុំអាចស្វែងរកនិងដឹងពីអ្វីដែលខ្ញុំចង់បាន។ ជាការពិត ឪកាសពិតជាមានសំរាប់មនុស្ស គ្រប់រូប  គ្រាន់តែថាមនុស្សចេះដើរចាប់ឳកាសឬក៏ចាំអោយឳកាសមករកខ្លួន។ ខ្ញុំបានបាត់បង់ឳកាសមួយកាល ពីពេលនៅហ្វឹកហាត់ការងារនៅកន្លែងចាស់ ដោយសារការមិនចេះអត់ទ្រាំ និងឳកាសនានាទៀតដែលខ្ញុំមិនបាន ចាប់អារម្មណ៏និងមិនបានចាប់ ទុកឲ្យវានៅហោះស្ទីស្ទុយនៅនឹងមុខ។ វាជាមេរៀនមួយ បង្រៀនខ្ញុំអោយចេះអត់ទ្រាំ ទោះបីជាចូលចិត្តឬមិនចូលចិត្តអ្វីមួយក៏ត្រូវតែទ្រាំ ទោះបីជាខ្លួនឯងមានប្រយោជន៏ឬគ្មានប្រយោជន៏ក៏ត្រូវតែនៅ នៅរហូតដល់ខ្លួនឯងមានអារម្មណ៏ថាខ្លួនឯងក៏មានប្រយោជន៏ខ្លះៗដែរ។ មនុស្សល្ងង់បើមិនចេះមានតែភាពទ្រាំនិងព្យាយាម នៅមានរឿងជាច្រើនទៀតដែលមិនទាន់បានជួប និងបានប៉ះ ។​ វាពិតជាលំបាក តែជីវិតងាយស្រួលវាមិនបានបង្រៀនមនុស្សអោយចេះច្រើនបានឡើយ។​ ពេលខ្លះគួររៀន ចេះអោយតំលៃខ្លួនឯងនៅពេលដែលខ្លួនឯងត្រូវការអោយខ្លួនឯងលើកទឹកចិត្តខ្លួនឯង ពេលដែលអ្នកដទៃ មិនអាចមកចាំជួយលើកទឹកចិត្តខ្លួនឯងបានគ្រប់ពេលនោះឡើយ។​ បើអ្នកដឹងថាខ្លួនឯងល្ងង់គួរខំព្យាយាម និងមិនគួរយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ បើខ្លួនឯងមិនដឹងពីគោលដៅខ្លួនឯង គួរតែខំព្យាយាម ដើរទៅមុខទោះបីជាគ្មានទិសដៅ តែប្រសើរជាងនៅស្ងៀមមួយកន្លែងមិនទៅណា។​

១ កុម្ភៈ អាចជាពន្លឺនៃការឈានជើងដើរចេញពីជំហានទី១ វាអាចមិនមែនជាការឈានជំហានមួយល្អ តែវាជាលទ្ធផលនៃការព្យាយាមរបស់អ្នក សប្យាយចិត្តនិងមានមោទនភាពទទួលយកវា។​ ថ្ងៃនេះអ្នកមិនចេះ តែអ្នកខំប្រឹងនិងទុកបទពិសោធថ្ងៃនេះជាទុនសំរាប់ថ្ងៃស្អែក បើអ្នកចង់ធ្វើអ្វីដែលល្អគួររៀនស្រឡាញ់អ្វីដែលអ្នកបានធ្វើ​ មិនថាលទ្ធផលល្អឬអាក្រក់អ្នកគួរជាមនុស្សទី១ដែលអោយតំលៃខ្លួនឯង!!​ ខ្លួនឯងជាមនុស្សសំខាន់សំរាប់ខ្លួនឯង……..

ស្តាប់បទសុគន្ធកញ្ញា​ :D

អ្នកគាំទ្រកញ្ញាម្នាក់ដែរ!!!​ :mrgreen::mrgreen::mrgreen::mrgreen:

បើយើងក្លាយជាអ្នកដទៃ

ខុសទេគ្រាន់ចង់មានសេ្នហ៏ពិត

ក្មេងល្ងង់របស់បង

កូនទារូបអាក្រក់

យប់នេះបាញ់គ្នាមិនបាច់ដេកទេ!!!!

រឿងហួសចិត្តបំផុត គឺចាប់តាំងពីចេះលេងហ្វេសប៊ុកមក មិនដែលឃើញអ្នកណាអីក៏យ៉ាប់អីយ៉ាប់ដ៏ថ្នាក់នេះ។ គ្រាន់តែគេបញ្ចេញមតិលើការចែករំលែក (link) របស់ខ្លូន(រូបភាពទាក់ទងនឹងការប្រារព្ធពិធីកាន់ទុក្ខរបស់ព្រះមហាវរក្សត្រ,​ប្រហែលជាអ្នកទាំងអស់គ្នាខ្លះធ្លាប់បានជួបនូវការចែករំលែករូបភាពមួយចំនួនដែលតែងតែចាំចាប់កំហុសនិងរិះគន់គ្នាក្នុងសកម្មភាព កាន់ទុក្ខ ដែលពេលខ្លះមើលទៅទើសនិងតឹងចិត្ត) ដែលបាន share on my friend’s wall  (មិនមែនខ្ញុំជាអ្នកcommentដំបូងទេ តែមិត្តខ្ញុំម្នាក់ទៀតជាអ្នកcomment តែដោយហួសចិត្តទ្រាំមិនបានក៏ចូលទៅលូកមាត់ដែរទៅ រហូត៦៨ comment​ on share link នោះ) ជារួម​ ម្នាក់ស្រីនោះមិនមែនជាFriend និងគ្នាទេ តែដោយ share link លើ Wall របស់មិត្តខ្ញុំទើបខ្ញុំ និងមិត្តម្នាក់ទៀតអាចcomment បាន។ មិនត្រឹមនិយាយគ្មានក្បាលគ្មានកន្ទុយមិនអស់ចិត្ត គេក៏Print Screen Post photos លើ wallរបស់គេដល់ទៅ៣០រូបដោយមានឈ្មោះនិងការបញ្ចេញមតិរបស់​ខ្ញុំនិងមិត្តខ្ញុំម្នាក់ទៀតហើយដើរ tag មិត្តភិក្តិមិត្តភឿនគេ​ អោយមកcomment ហើយព្រមទាំង tag មិត្តខ្ញុំទៀត ​(មិត្តភិក្តដែលត្រូវជាម្ចាស់ wall ដែលគេ share linkអោយមុននេះ​ហើយដែលជាសមរភូមិបាញ់គ្នាក្តៅកកុកហ្នឹង តែពេលនោះមិត្តខ្ញុំនោះគេបាន offline បាត់ហើយ) ។បើថាPostក៏ Post ចុះសូមមានសុជីវធម៌ បិទឈ្មោះនិងPicture Profile ខ្ញុំនិងមិត្តខ្ញុំទៅ​មានទៅអី នេះបែបជាtag friends ម៉ែឪ tag ហើយដាក់សុទ្ធតែថា «មើលពួកខ្មែរមិនចេះស្រឡាញ់ខ្មែរ» …………..!!!!!​​ យ៉ាហេ!!!!!​ថាមិនចង់ខ្វល់​តែនេះលេងចំៗ ….៦៨ comment អង្គុយ Postរូបម្តងមួយសន្លឹកៗ ដល់ទៅ​៣០សន្លឹកអីណុះ(បើថាPost រូបអោយអស់សេចក្តីមានទៅអី អោយវាមាន comment គេ​ មាន commentខ្ញុំ និង commentមិត្តខ្ញុំ ទាំងអស់គ្នាទៅ អាចឃាត់ចិត្តបានខ្លះ តែនេះ​យកល្អតែខ្លួនឯង លុប commentអាក្រក់ខ្លួនឯងអស់ (>.<)) ។ បើអ្នកចូលចិត្តឈឺច្អាល និងទំនេរអង្គុយអាន comment គេពីដើមដល់ចប់ដូចម្នាក់ស្រីហ្នឹងទំនេរកាត់និងPostរូបហ្នឹងមានទៅអី​ តែបើអ្នកមិនដឹងសាច់រឿងគេអាចនឹងយល់ច្រឡំថាពួកខ្ញុំហ្នឹងគ្មានទឹកចិត្តសោកស្តាយកាន់ទុក្ខដែល​បាត់បង់ស្តេចផែនដីទាំងមូល…ហួសហេតុពេក!!!!!​មិនមែនទាល់តែ​ share​រូបភាពដែលនាំតែភាពចលាចរទាំងនោះទេ ទើបថាមានចិត្តនោះ តែមានដែលគិតទេ អ្វីដែលខ្លូនបាន share វានាំមកនូវបញ្ហាអ្វីខ្លះ។ ដំបូងតាំងចិត្តថាមិនតជាមួយមនុស្សប្រភេទនោះទេ…តែនេះវាជ្រុលពេក……ថាមិនចង់ទេតែនៅតែជ្រុលខ្លួនបាញ់ដល់ម៉ោង៤ភ្លឺ (សុំច្បាប់សំរាកដេកសិន តែយ៉ាងណាស្អែកក៏មិនទៅខ្ចីលូកមាត់ជាមួយទៀតដែរ)
មិនបានPostរូបសកម្មភាពបាញ់គ្នាអោយមើលទេ ព្រោះមិនចង់បព្ចោញសកម្មភាពគ្មានការពិចារណា……ហើយក៏សុំទោសបើសិនមានប៉ះពាល់ដល់អ្នកណាម្នាក់

!!!

គ្រប់អ្វីៗទាំងអស់នឹងវិវឌ្ឍទៅរកភាពល្អប្រសើរ នៅពេលដែលអ្នកបានធ្វើការសំរេចចិត្ត

Iphone 4s, 5, 8,10, 20, 30…….101 :D

Iphone អនាគតកាល!!!!​តើ​Iphone​ ប្រភេទមួយណាជាក្តីស្រម៉ៃរបស់អ្នក?​ :mrgreen::mrgreen:

Iphone 4s Vs Iphone 5

1 year at WordPress

 

 

 

 

 

 

 

 

 

Happy 1 year anniversary of Learning from now blog at WordPress (^_^)

រដូវកាល Scholarship!!!!

៦ឆ្នាំមកហើយដែលខ្ញុំបានប្រឡងបាក់ឌុបជាប់!!!! ឃើញអ្នកប្រឡងបាក់ឌុបជាប់ថ្មីៗ កំពុងស្វះស្វែងរកសាលា ចូលរៀន វាធ្វើអោយខ្ញុំនឹកឃើញដល់កាលពីមុន។​ សំនួរដែលពិបាកបំផុតពេលនោះសំរាប់ខ្ញុំគឺ ‌​​«តើគូររៀនអ្វីទៅណ៎រ?» ។ ជាការពិតទៅ សំនួរនេះមិនមានការលំបាកឆ្លើយនោះទេ សំរាប់អ្នកដែលគេមាន គោលដៅច្បាស់លាស់ព្រោះគេបានគិតនិងបានត្រៀមតាំងពីមុនប្រឡងម្ល៉េះ តែចំពោះខ្ញុំដែលជាអ្នករៀនមិនសូវ ពូកែ បូកថែមទាំងគ្មានគោលដៅនិងឆន្ទះច្បាស់លាស់ទៀតនោះ គឺពិតជាមានការលំបាក។ ថ្វីត្បិតតែខ្ញុំបានបព្ចាប់ ទាំងពីរមហាវិទ្យាល័យក៏ពិតមែន តែកូនចិត្តស្តាយក្រោយមួយដែលតែងតែ ដក់នៅក្នុងចិត្តរបស់ខ្ញុំ គឺការសំរេច ជ្រើសរើសខុសក្នុងការរៀន ។ ម្តងម្កាលដែលខ្ញុំជួបមិត្តរួមជំនាន់ ខ្ញុំនឹកក្នុងចិត្តថា ពីមុនខ្ញុំគួរតែជ្រើសរើស រៀនសេដ្ឋកិច្ចថ្នាក់បារាំងនៅRULE និងគួរខំព្យាយាមប្រឡងចូលសាលាភាសា ។ តែវាគ្រាន់តែជាការសោកស្តាយ ជាក់ស្តែងខ្ញុំបានបព្ចាប់ ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៏ថ្នាក់ខ្មែរនៅRULE និងសង្គមវិទ្យានៅRUPP ។ វាអាចថាមិនមែន ជារឿងអាក្រក់ពេកនោះទេសំរាប់ខ្ញុំ ព្រោះពេលខ្ញុំរៀនចប់មហាវិទ្យាល័យ ខ្ញុំទទួលបានការងារធ្វើនៅអង្គការក្នុង ស្រុកមួយកន្លែង ទោះបីវាមិនល្អណាស់ណា តែវាក៏អាចអោយខ្ញុំទទួលយកនូវបទពិសោធន៏ការងារ និងភាពអត់ធន់ សំរាប់ជាទុន។ ជាការពិត ជីវិតពេលរៀន និងពេលធ្វើការគឺមានភាពខុសគ្នា អ្វីដែលជាបញ្ហាសំរាប់ខ្ញុំគឺភាសាអង់គ្លេស។ មិនមែនថា ភាសាអង់គ្លេសរបស់ខ្ញុំមិនអាចប្រើការបានទាល់តែសោះនោះទេ តែវាមានការលំបាកបន្តិចសំរាប់ខ្ញុំក្នុងការសរសេរ​និងជាពិសេសពេលប៉ះជាមួយអ្នក IFL។ អ្វីដែលខ្ញុំចង់និយាយមួយទៀតនោះ រាប់លេងៗទៅ ខែនេះមិត្តភក្តិខ្ញុំមិនតិចជាង១០នាក់ទេ ដែលបានចាក់ចេញពីខ្មែរទៅបន្តសិក្សានៅស្រុកគេ (ដូចមានអារម្មណ៏ម៉េចមិនដឹង តែមិនមែនច្រណែនមិត្តភកិ្តនោះទេ (^_^) ) តែណ្ហើយ!!!! “Though no one can get back and make a brand new start, anyone can start from now and make a new brand ending”😀 គួរតែផ្តើមគិតអ្វីដែលត្រូវធ្វើបន្ត និងចាប់ផ្តើមធ្វើវាទាន់មិនទាន់ហូសពេល។

ខាងក្រោមនេះជាដំណឹងអាហារូបករណ៏ខ្លះសំរាប់អ្នកដែលចាប់អារម្មណ៏😀

U can click to see more scholarships through this link on FB

https://www.facebook.com/ScholarshipCambodia?ref=ts

One day, I want to honestly say,” I made it”

តាមដាន

Get every new post delivered to your Inbox.

Join 26 other followers